អភិបាលខេត្តកោះកុង អញ្ជើញទទួលថវិកាឧបត្ថម្ភពី ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តកោះកុង
ថ្ងៃព្រហស្បតិ៍ទី១៧ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលការឧបត្ថម្ភពី ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តកោះកុង ដែលបានចូលរួមឧបត្ថម្ភនូវ ថវិកាចំនួន ៥,០០០.០០០រៀល (ប្រាំលានរៀល)។លោកជំទាវអភិបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តកោះកុង ដែលបានចូលរួមឧបត្ថម្ភនូវ ថវិកាចំនួន ៥,០០០.០០០រៀល (ប្រាំលានរៀលប្រគល់ជូន រដ្ឋបាលខេត្ត ដើម្បីចូលរួម ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (Covid-19) នឹងឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារ ដំរីកូវីដ-១៩(Covid-19)និងគ្រោះធម្មជាតិនានា នៅក្នុងខេត្តកោះកុង៕
ប្រភព៖ រដ្ឋបាលខេត្តកោះកុង