វី វរ ហើយ ក្រុមហ៊ុន ស្រាបៀរ ត្រូវបានអ្នកអង្គម្ចាស់ ស៊ីសុវត្ថិសិទ្ធិដែន ស្នើអោយ ដកចេញជាបន្ទាន់ !

កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ដែលជាព្រះញាតិវង្ស ស្នើសុំអោយដកចេញជាបន្ទាន់ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធីដែន បានខ្ញាល់យ៉ាងខ្លាំងចំពោះ បុគ្គលក្រុមហ៊ុនស្រាបៀរកម្ពុជា ដែលធ្វើអោយមានការប៉ះពាល់ដល់ព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រ ក្រោមដំបូលនិងប៉ាណូក្រុមហ៊ុនស្រាបៀរកម្ពុជានេះ ជាការប្រមាថធ្ងន់ណាស់ ដាក់ធុងសំរាមជាមួយ ព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រ ដែលអាចមើលងាយនិងប្រមាថក្រសួងព្រះបរមរាជវាំងទៀតផង។

ម្យ៉ាងវិញទៀតអ្នកអង្គម្ចាស់ បានព្រមានដល់ក្រុមហ៊ុនស្រាបៀរ២ ក្នុងនោះដែរក៏មានក្រុមហ៊ុនស្រាបៀរកម្ពុជាផងដែរ គ្រាន់តែលឺឈ្មោះល្អឥតខ្ចោះ ដល់ពេលផឹកអស់យកកំប៉ុងទៅជាន់ឈ្លី ដូចអែតចាយ មិនក្រែងនិងកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា ដែលជាប្រទេសល្បីល្បាញតាំងពីសម័យអង្គរមកម្លេស។

បើយោងតាមឯកឧត្តមដែលជាមន្រ្តីក្នុងវាំងម្នាក់បានប្រាប់អង្គភាពTNM ថា ក្រុមហ៊ុនស្រាបៀរកម្ពុជានោះមិនបានសុំការអនុញ្ញាតពីព្រះបារមរាជវាំងនៅឡើយទេ ហាក់ដូចជាមើលងាយដល់ព្រះមហាក្សត្រ ព្រះរាជាណាចក្រកម្ពុជា តែយ៉ាងណានោះខ្ញុំសុំមិនអធិប្បាយអ្វីទៀតទេ! មានបទសម្ភាសន៍ជាមួយឯកឧត្តម

ម្យ៉ាងវិញទៀត លោកជំទាវម្នាក់ដែលនៅស្និតជាមួយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ
សីហនុ បានសង្កត់ធ្ងន់ៗថាក្រុមហ៊ុនស្រាបៀរនេះពិតជាធ្វើខុសច្បាប់ហើយ ហើយព្រះបរមរាជវាំងក៏មិនដែលអោយសិទ្ធិយកព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទៅដាក់ទីកន្លែងមិនសមរមនោះដែរ ដូចក្នុងរូបភាពជាក់ស្តែង…….សូមស្តាប់សម្លេង……..

ចំណែកបណ្ឌិត ធារិទ្ធជាអ្នកគ្រប់គ្រងម្នាក់ មិនអាចសុំការបភ្លឺករណីនេះបានទេ រីឯលោកម្នាក់ធ្វើការនៅក្រុមហ៊ុនស្រាបៀរកម្ពុជាក៏បានប្រាប់អង្គភាពTNM ថា ករណីនេះក្រុមហ៊ុនបានចាត់ចែងដកចេញរួចហើយ ហើយការដាក់នេះមិនអីជាការប្រមាថទេ គ្រាន់ជាការចៃដន គ្រាន់តែក្រុមការងារមិនបានចាប់អារម្មណ៍យកធុងសំរាមយកទៅដាក់នៅមុខ មិនជាការបញ្ហាដែរ….មានសម្លេង…….. ជាចុងក្រោយTNMសូមសំណូមពរដល់អ្នកគ្រប់គ្រងក្រុមហ៊ុនស្រាបៀរទាំងអស់មេត្តាធ្វើយ៉ាងណាកុំអោយប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ត្រូវចេះសុំច្បាប់មុននិងដាក់តាំងផ្សព្វផ្សាយអ្វីមួយជាពិសេសដូចជាករណីខាងលើផ្ទាល់ដែលធ្វើអោយខាតបង់ទាំងពេលវេលា និងថវិកា និងព្រះបរមរាជវាំងទៀតផង៕

អត្ថបទដែលជាប់ទាក់ទង