ចោរប្រុសស្រី២នាក់ បន្លំខ្លួនជាអ្នកជំងឺកូវីដ១៩ ចូលលួចទូរស័ព្ទដៃ អស់ជិត១០គ្រឿង
ភ្នំពេញ ៖ ចោរប្រុសស្រី២នាក់ បានបន្លំខ្លួនជាអ្នកជំងឺកូវីដ១៩ ចូលលួចទូរស័ព្ទដៃ អស់ជិត១០គ្រឿង និង លុយជាង១លានរៀល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ សែនសុខ១ ។
យោងតាមក្រុមគ្រូពេទ្យ បានអោយដឹងថា នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ សែនសុខ១ មានករណីចោរ២នាក់បន្លំខ្លួនជាអ្នកជំងឺកូវីដ ចូលលួចទូរស័ព្ទអ្នកជំងឺកូវីដ១៩ អស់ជិត១០ គ្រឿង និងលុយជាង១លានរៀល ។
ទីបំផុត ត្រូវបានក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក សហការជាមួយកម្លាំងមានសមត្ថកិច្ចចាប់បានចោរទាំង២រូប នេះ ហើយបានធ្វើតេស្តចោរទាំង២ គឺ «អវិជ្ជមាន» និង បានបញ្ជូនជូនកងកម្លាំងមានសមត្ថកិច្ចដើម្បីធ្វើចត្តាឡីស័កចោរទាំង២ មុននឹងចាត់វិធានការតាមផ្លូវច្បាប់ ៕