ការកើនឡើងនៃតម្រូវការរបស់ប្រទេសចិនបង្កើនក្តីសង្ឃឹមសម្រាប់ប្រជាកសិករអាម៉េរិក

​កាសែត Financial Times បាន​រាយការណ៍​ថា ការកើនឡើង​នៃ​តម្រូវការ​នាំចូល​របស់​ប្រទេស​ចិន និង​ការកើនឡើង​នៃ​តម្លៃ​ស្បៀងអាហារ​ពិភពលោក កំពុង​ជំរុញឱ្យមាន​ការ​ងើប​ឡើងវិញ​នៅក្នុង​វិស័យ​កសិកម្ម​របស់​សហរ​ដ្ឋ​អាមេរិក​ដែល​រង​ការវាយប្រហារ​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ជាមួយ​ប្រទេស​ចិន​។​

​ ​ការរាយការណ៍​នេះ​បាន​និយាយថា «​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ ជាមួយ​ប្រទេស​ចិន​បានធ្វើឱ្យ​កសិករ​អាម៉េរិក​ពឹងផ្អែក​ទៅលើ​ជំនួយ​របស់​រដ្ឋាភិបាល​ដើម្បី​ជីវភាព​រស់នៅ​។ ប៉ុន្តែ​ឥឡូវនេះ ប្រទេស​ចិន​គឺជា​បេះដូង​នៃ​ភាព​ផ្ទុយស្រឡះ​នៅក្នុង​ភ័ព្វសំណាង​របស់​កសិករ​អាម៉េរិក​»​។​

​ ​ការរាយការណ៍​នេះ​បាន​និយាយថា «​ការកើនឡើង​នៃ​តម្រូវការ​ពី​ប្រទេស​ចិន រួមជាមួយ​នឹង​កា​កម្រិត​នៃ​ការ​រ​ផ្គត់ផ្គង់​ផលិតផល​ពោត និង​សណ្តែកសៀង​ដែល​បណ្តាលមកពី​គ្រោះរាំងស្ងួត​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល បាន​ជំរុញ​ឱ្យ​តម្លៃ​ស្បៀងអាហារ​ពិភពលោក​កើនឡើង ដែល​ផ្តល់នូវ​ការជំរុញ​បន្ថែមទៀត​សម្រាប់​កសិករ​អាម៉េរិក​»​។​

​ ​យោងតាម​ការ​ព្យាករ​របស់​ក្រសួងកសិកម្ម​សហរដ្ឋ​អាមេរិក (USDA) ការរាយការណ៍​នេះ​បាន​និយាយថា សហរដ្ឋអាមេរិក​ត្រូវបាន​គេ​រំពឹងថា​នឹង​នាំចេញ​ទំនិញ​កសិកម្ម​ដែលមាន​តម្លៃ ៣៧,២​ប៊ី​លាន​ដុល្លារ​អាម៉េរិក​ទៅកាន់​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០២១ ដែល​ស្មើនឹង ២៣​ភាគរយ​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម​សរុប​របស់​សហរដ្ឋអាមេរិក​។​

​ ​នៅក្នុង​ចក្ខុវិស័យ​សម្រាប់​ពាណិជ្ជកម្ម​កសិកម្ម​រប​ស់​សហរដ្ឋអាមេរិក​ដែល​បានចេញ​ផ្សាយ​នៅក្នុង​ខែឧសភា ក្រសួងកសិកម្ម​សហរ​ដ្ឋ​អាមេរិក​បាន​ព្យាករ​ថា ប្រទេស​ចិន​នៅតែ​ជាទី​ផ្សារ​ធំ​បំផុត​សម្រាប់​ការនាំចេញ​ផលិតផល​កសិកម្ម​រប​ស់​សហរដ្ឋអាមេរិក​នៅ​ឆ្នាំសារពើពន្ធ ២០២១ បន្ទាប់មក គឺ​ប្រទេស​កាណាដា និង​ម៉ិ​ក​ស៊ិ​កូ​៕ (​ប្រភព People’s Daily បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង