ធនាគារ ABA ចាប់ដៃគូជាមួយ ហ្វរ៉េសអ៊ីនធឺអ៊ែកទីវ ដើម្បីទទួលការទូទាត់នៅលើកម្មវិធី ABA Mobile សម្រាប់សេវាកម្មល្បីៗទូទាំងពិភពលោក

ភ្នំពេញ: កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២១ – ធនាគារ ABA ជាស្ថាប័នហិរញ្ញវត្ថុឯកជនឈានមុខគេនៅកម្ពុជាបានសម្រេចយកក្រុមហ៊ុនហ្វរ៉េសអ៊ីនធឺអ៊ែកទីវ ជាដៃគូមាតិកាឌីជីថលសម្រាប់ ABA Mobile ដែលជាម្ចាស់​ជ័យលាភីពានរង្វាន់ផ្នែកកម្មវិធីធនាគារ​តាមទូរស័ព្ទ។

 

តាមរយៈភាពជាដៃគូនេះធនាគារ ABA នឹងនាំមកជូនអតិថិជន ABA Mobile នូវជម្រើសក្នុងការទូទាត់វិក្កយបត្រឌីជីថលសម្រាប់ការកម្សាន្តនិងហាងលក់ទំនិញអនឡាញដែលមានការពេញនិយមបំផុតនៅលើពិភពលោក។ អតិថិជន ABA Mobile អាចធ្វើការទូទាត់បានយ៉ាងរលូន និងលឿនរហ័ស សម្រាប់ Amazon Store, Google Play Store, iTunes Store, Netflix, Spotify, Steam, Xbox, Nintendo, PlayStation Network, Mobile Legends Diamonds, PUBG UC Mobile,​ Garena Free Fire, Rule of Survival, Roblox និងផ្សេងៗទៀតជាច្រើន។

 

លោក តូ សុខណាង អ្នកគ្រប់គ្រងក្រុមហ៊ុនហ្វរ៉េសអ៊ីនធឺអ៊ែកទីវ  ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា «កម្ពុជាកំពុងរីកចម្រើនទៅមុខ ក្នុងនាមជាទីផ្សារកំពុងអភិវឌ្ឍ សម្រាប់អតិថិជនដែលនិយមលេងហ្គេមកម្សាន្តនិងមាតិកាឌីជីថលផ្សេងៗជាច្រើនទៀត ជាមួយនឹងចំនួនអ្នកប្រើប្រាស់ទូរស័ព្ទដៃជាង ២១ លាននាក់ ​យោង​តាមទិន្នន័យកាលពីខែមករា ឆ្នាំ២០២១។ ជាមួយនឹងវត្តមានប័ណ្ណទឹកប្រាក់ និងហ្គេមកម្សាន្តទាំងនេះនៅក្នុង ABA Mobile អតិថិជនទាំងអស់ អាចធ្វើការទិញក្រេឌីតហ្គេម និងកាដូឌីជីថលបានភ្លាមៗពី​ទូរស័ព្ទដៃ​របស់ខ្លួន។ យើងមានសេចក្ដីរីករាយក្នុងការភ្ជាប់ទំនាក់ទំនងជាមួយធនាគារ ABA  ដើម្បីធ្វើឲ្យសេវាកម្មឌីជីថលលំដាប់ទំនើបៗ មានវត្តមានសម្រាប់ប្រជាជនកម្ពុជាប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព ដែលនឹងជួយជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើបរិយាបន្នហិរញ្ញវត្ថុឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជា ។”

 

លោក Zokhir Rasulov នាយកឌីជីថលរបស់ធនាគារ ABA បានកត់សម្គាល់ថា “ភាពជាដៃគូជាមួយក្រុមហ៊ុន ហ្វរ៉េសអ៊ីនធឺអ៊ែកទីវ  (Forest Interactive Cambodia) នឹងនាំមកនូវគុណតម្លៃដ៏ប្រសើរជូនដល់អ្នកប្រើប្រាស់ ABA Mobile ទាំងអស់ ដែលពួកគាត់អាចធ្វើការទូទាត់ប្រាក់សម្រាប់សេវាកម្មដ៏ពេញនិយម និង សម្បូរបែបជាច្រើននៅលើពិភពលោក ដោយគ្រាន់តែចុចតាមទូរស័ព្ទ។  នេះគឺជាសមិទ្ធផលដែលទទួលបានដោយសារ ធនាគារ ABA តែងតែយកចិត្តទុកដាក់សង្កេត និងស្ដាប់ រាល់តម្រូវការរបស់អតិថិជន។ យើងនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីនាំមកនូវមុខងារ និងសេវាកម្មប្រកបដោយអត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀត ដើម្បីធ្វើឲ្យជីវភាពហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា កាន់តែមានភាពងាយស្រួល។”

 

ថ្នាលវ៉ចឆ័រ ឌីជីថលរបស់ក្រុមហ៊ុន ហ្វរ៉េសអ៊ីនធឺអ៊ែកទីវ  ឬ ហៅថា Digital Voucher Platform (DVP)ជាថ្នាលមួយដ៏ទូលំទូលាយសម្រាប់ប័ណ្ណទូទាត់លើទំនិញឌីជីថលដែល អាចទាក់ទាញ និង បំពេញគ្រប់តម្រូវការ សម្រាប់ផលិតផលឌីជីថល ដើម្បីតម្រូវតាមអ្នកប្រើប្រាស់ស្មាតហ្វូនដែលកំពុងកើន​ឡើង ហើយ​ចូលចិត្តទិញទំនិញ និងសេវាកម្មតាមអ៊ីនធឺណិត។   ជាមួយ ថ្នាលវ៉ចឆ័រ ឌីជីថល អ្នកប្រើប្រាស់​អាចរីករាយ នឹងមាតិកា ក៏ដូចជាសេវាកម្មឌីជីថលដ៏សម្បូរបែប និងទូលំទូលាយតាមរយៈដំណើរការទូទាត់ងាយៗ និងមានសុវត្ថិភាព។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ forest-interactive.com/digital-voucher-platform

 

អំពីក្រុមហ៊ុន ហ្វរ៉េស អ៊ិនធឺ អ៊ែកទីវ (Forest Interactive) (គិតត្រឹមខែឧសភាឆ្នាំ ២០២១)

ហ្វរ៉េស អ៊ិនធឺ អ៊ែកទីវ (Forest Interactive) ជាក្រុមហ៊ុនដែលបង្កើតនូវថ្នាលទូរស័ព្ទចល័ត (Mobile Platform) ដែលអាចឲ្យប្រតិបត្តិករទូរស័ព្ទចល័ត និង អ្នកផ្តល់មាតិកា (Content) បង្កើតបទពិសោធន៍ថ្មីសម្រាប់អតិថិជនអោយកាន់តែប្រសើរជាមួយនឹងប្រព័ន្ធដែលអាចផ្លាស់ប្តូរតាមបំណងបាននិងងាយស្រួលប្រើ។ ជាមួយនឹងបទពិសោធន៍ឧស្សាហកម្មអស់រយៈពេលជាងមួយទសវត្ស ហ្វរ៉េស អ៊ិនធឺ អ៊ែកទីវ  (Forest Interactive) បានពង្រីកសាខារបស់ខ្លួនតាមរយៈការចូលរួមនៃក្រុមបុគ្គលិកចំនួន ៣០ សញ្ជាតិនៅក្នុងការិយាល័យប្រចាំតំបន់ចំនួន ១៧ និងប្រទេសចំនួន ៣៥ ដោយប្រតិបត្តិការតាមរយៈការផ្តល់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនិងទូលំទូលាយដល់ប្រតិបត្តិករទូរស័ព្ទចល័តជាង ៧០ និងដៃគូមាតិកា (Content Providers) ចំនួន ១២០ ដែលមានសមត្ថភាពទទួលបានអតិថិជនជាង ១,៤ ពាន់លាននាក់ នៅទូទាំងពិភពលោក។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.forest-interactive.com

ឬតាមបណ្តាញគេហទំព័រសង្គម LinkedIn, Instagram, Facebook, និង YouTube

អត្ថបទដែលជាប់ទាក់ទង