លោកយាយ នៅ យឹម អាយុ៨០ឆ្នាំ រស់នៅសង្កាត់ពញាពន់ ខណ្ឌព្រៃព្នៅ ត្រូវកូនវ៉ៃធ្វើបាបរហូតដើរសុំផ្ទះគេនៅ សូមអោយ ខាងសារពត៌មានជួយ

»កាលឆ្នាំ២០០៦គាត់កាត់លក់ដី១កំណាត់ខាងក្រោយ ដើម្បីយកទៅការប្រពន្ធអោយ ។ »ក្នុងឆ្នាំ២០១៩កូនឈ្មោះ នូវ វណ្ណា បានមកល្បួងអោយយាយ នៅយឹម លក់ដី១ដុំ( ៦ម៉ែត ២៥ម៉ែត ) បាន៧មុឺនដុល្លា ហើយ នូវ វណ្ណា បានយកទិញឡាននិងលួចយកទៅចាយវាយអស់ (យាយយឹមនៅក្រដ៍ដែល) ។ »មួយឆ្នាំចុងក្រោយ នូវ វណ្ណា បានយកប្រពន្ធ និងកូនមកនៅ បង្ករជម្លោះ រហូតយាយ នៅ យឹម ចុះចេញពីផ្ទះខ្លួនធ្លាប់រស់នៅដើរសុំញាតិស្នាក់នៅ ។

»ថ្ងៃ១៣ ខែឧសភា ឆ្នាំ២០២១ គាត់បានដាច់ចិត្តនាំចៅទៅនៅផ្ទះគាត់វិញ ក៍នៅតែមានទំនាស់ដដែល ។ លុះរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ មិនទាន់បាន១ខែផងក៍មានទំនាស់ ដោយភាគីខាងចៅស្រីយាយ នៅ យឹម រងគ្រោះ (កំពុងប្តឹង)។ ៙យាយ នៅ យឹម ជាម្ចាស់ផ្ទះធ្លាប់ប្តឹងទៅសាលាខណ្ឌ អោយអោយគ្រួសារ នូវ វណ្ណា ចេញពីផ្ទះគាត់ដែរ តែមិនព្រមចាកចេញ ។

៙ យាយ នៅ យឹម បានប្តឹងទៅតុលាការកាត់កាលកូនឈ្មោះ ប៉ាន់ វណ្ណា និងអោយយកប្លង់ដីដែលលួចទៅអោយសងគាត់វិញ តែនូវ វណ្ណា ប្តឹងជំទាស់មុនអោយចេញដីការស្ថាពរ ។ លោក យាយ នៅ យឹម និងចៅៗ ទទូចស្នើរសុំដល់កម្លាំងសមត្ថកិច្ចសូមឲ្យមានចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គល នូវ វណ្ណា ដែលបានប្រើអំពើហិង្សាមកលើរូបគាត់ និងចៅៗតាមផ្លូវច្បាប់ផង។ លេខយាយ នៅ យឹម ០១០ ៩៩៧ ១០៤ លេខចៅស្រីដែលរងគ្រោះ វៃ ស្រីភ័ស ០៩៦ ២៦១៦៧១៦ វៃ ស្រីភឿន ០១៦ ៨៨២២០២ ៕

អត្ថបទដែលជាប់ទាក់ទង