អាជ្ញាធរខេត្តស្ទឹងត្រែងផ្តល់ពូជដំណាំបីប្រភេទនិងពូជស្រូវរំដួលដល់កសិករ១៥០គ្រួសារ

ស្ទឹងត្រែង ៖ អភិបាលខេត្តស្ទឹងត្រែងរួមជាមួយមន្ត្រីកសិកម្មខេត្តនាំយកពូជដំណាំចំនួន៣ប្រភរទ និងពូជស្រូវរំដួលទៅជូនកសិករចំនួន ១៥០គ្រួសារ ដើម្បីពង្រីកការដាំដុះនិងបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ។

ក្នុងពិធីផ្តល់ពូជដំណាំនិងពូជស្រូវរំដួលដល់កសិករនៅភូមិ ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងថ្ងៃទី០៧មិថុនា ឯកឧត្តម ម៉ុមសារឿន អភិបាលខេត្តមានប្រសាសន៍ថា៖រដូវវស្សាមកដល់ហើយ ដូចនេះការចែករំលែក ផ្តល់ពូជដំណាំនិងពូជស្រូវ បានពីមន្ទីរកសិកម្ម យកមកចែកជូនបងប្អូនកសិករ ជាធនធានមួយ នៅពេលដែលបងប្អូនដាំលូតលាស់ល្អ នឹងអាចរៀបចំបណ្តុះពូជបន្តចែករំលែកទៅដល់កសិករផ្សេងៗទៀតបាន។

ឯកឧត្តមស្នើឱ្យមន្ត្រីជំនាញផ្នែកបច្ចេកទេសកសិកម្ម ជួយពន្យល់ពីបច្ចេកទេសដាំដុះបន្ថែម ដល់កសិករយើងឱ្យបានយល់ច្បាស់ដើម្បីដាំដុះទទួលបានទិន្នផលខ្ពស់។

លោកទំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបានបញ្ជាក់ថា៖ទាំងជីនិងពូជកូនស្វាយចន្ទី ក្រូចពោធិ៍សាត់ ពូជឫស្សីផ្អែម និងពូជស្រូវរំដួលនេះចូលបងប្អូនយកទៅដាំដុះដូចមន្ត្រីផ្នែកផ្សព្វផ្សាយបច្ចេកទេបានណែនាំរួចមកហើយនោះ។

លោកឆិល វិបុល មន្ត្រីបច្ចេកទេសផ្នែកកសិកម្មបានបញ្ជាក់បន្ថែមថា៖ការដំាដុះចូលបងប្អូន អនុវត្តតាមបច្ចេក ទេស ដូចជាការ -ជ្រើសរើសទីតាំង -ការជីករណ្តៅ. ការថែ ទាំ.របៀបធ្វើដីនិងប្រើប្រាស់ជីធម្មជាតិ ជាដើម។

លោកស្រីឃឹម ពិសេដ្ឋកសិករនៅភូមិកាំងចាមដែលមកទទួលពូជដំណាំនេះបានអះអាងថា៖លោកស្រីនឹងអនុវត្តតាមការណែនាំ ព្រោះកន្លងមកកសិករធ្លាប់ដាំដំណាំនេះដែរ តែមិនទទួលបានផលល្អនោះទេ ហើយលើកនេះ នឹងយកទៅដាំតាមបច្ចេកទេសដូចមន្ត្រីកសិកម្មបានប្រាប់ ដើម្បីឱ្យបានផលច្រើនជួយបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ។

សូមបញ្ជាក់ថា៖កសិករដែលបានមកទទួលពូជដំណាំនិងពូជស្រូវនេះ មានចំនួន ១៥០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានកូនស្វាយចន្ទីចំនួន៥០ ដើម- ក្រូច២០ដើម-ឫស្សី២០គុម្ព ពូជស្រូវ២០គីឡូក្រាមនិងជី១៥គីឡូក្រាម ដើម្បីចែក រំលែកគ្នាសំរាប់បន្តពូជនៅឆ្នាំខាងមុខទៀត៕

អត្ថបទដែលជាប់ទាក់ទង