អាជ្ញាធររាជធានីភ្នំពេញ ចេញសេចក្ដីសម្រេច ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ រយៈពេល ១៤ថ្ងៃ
អាជ្ញាធររាជធានីភ្នំពេញ នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១៕
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ដោយ៖ TVK, សម្រួលផ្សាយ៖ កន ចំណាន