សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម វឿង ឌីញ ហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ដែលភ្ជាប់ពីវិមានរដ្ឋសភាកម្ពុជា ទៅកាន់រដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

តាមប្រភពព័ត៌មានពីរដ្ឋសភាជាតិ បានចញ្ចាក់ថា ជំនួបសន្ទនានេះ គឺធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេរភាគី ជាពិសេសក្នុងក្របខណ្ឌនីតិប្បញ្ញត្តិការ វាងរដ្ឋសភានៃប្រទេសទាំងពីរ ឱ្យមានលក្ខណៈជិតស្និទ្ធ និងស្អិតរមួតថែមទៀត៕

ដោយ៖ កន ចំណាន, ប្រភព៖ រដ្ឋសភាជាតិ

អត្ថបទដែលជាប់ទាក់ទង