ឯកឧត្តម កឹម គុណវឌ្ឍន៍ ត្រូវបានតែងតាំងជាប្រធានសមាគមទូរទស្សន៍កម្ពុជា ជាបណ្តោះអាសន្ន
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញប្រកាសសម្រេចទទួលស្គាល់ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធានសមាគមទូរទស្សន៍កម្ពុជា ជាបណ្តោះអាសន្ន ជំនួស ឯកឧត្តម ម៉ៅ អាយុទ្ធ ដែលទទួលមរណភាព។
ប្រកាសនេះ បានបញ្ជាក់ថា សមាគមទូរទស្សន៍កម្ពុជា ត្រូវគោរពតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន បំពេញគ្រប់បែបបទនីតិវិធីឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងត្រូវតាក់តែងលក្ខខន្តិកៈ ដើម្បីអនុវត្តក្នុងសមាគមរួមចំណែកលើកកម្ពស់វិជ្ជាជីវៈវិស័យនេះ នៅក្នុងប្រទេសកម្ពុជា។
ប្រកាសនេះ នឹងមានសុពលភាពរយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃចេញប្រកាសតទៅ៕
ដោយ៖ កន ចំណាន