Title: តើអ្នកគិតលើអ្វីខ្លះសម្រាប់ការជ្រើសយកសេវាអ៊ិនធឺណិតណាមួយមកប្រើប្រាស់?
Story:
ការសិក្សា ការធ្វើការ និងបរិបទនៃការរស់នៅជាច្រើនត្រូវបានផ្លាស់ប្តូរក្នុងបរិបទជំងឺកូវីដ ១៩នេះ ដោយសកម្មភាពភាគច្រើនត្រូវពឹងផ្អែកលើប្រតិបត្តិការពីផ្ទះ។ សេវាអ៊ិនធឺណិតត្រូវបានគេមើលឃើញថាត្រូវការ ជាចាំបាច់ខានពុំបានក្នុងកាលៈទេសនេះ ប៉ុន្តែសំនួររបស់អ្នកប្រើប្រាស់ភាគច្រើនតែងចោទសួរថាធ្វើដូចម្តេច ទើបអាចទទួលបានសេវាអ៊ិនធឺណិតមួយដែលត្រូវនឹងតម្រូវការ?
ថ្ងៃនេះយើងខ្ញុំសូមចែករំលែកចំណុចគោលចំនួន ៣ ដែលអតិថិជនអាចពិចារណាបានដែលមានដូចជា៖
១. គុណភាពសេវាល្អ៖ ដែលជាចំណុចស្នូលនៃសេវាអ៊ិនធឺណិតដែលយើងត្រូវផ្តោតលើ ករណីសេវារអាក់រអួល ច្រើន និងពុំបានផ្តល់គ្រប់គ្រាន់តាមកិច្ចព្រមព្រៀងនោះទេអ្នកនឹងជួបបញ្ហាជាក់ជាមិនខាន។
២. សេវាថែទាំអតិថិជន៖ មានអ្នកប្រើប្រាស់ជាច្រើនឈឺក្បាលលើបញ្ហានេះដោយសារការគាំទ្រសេវាថែទាំ ផ្នែកបច្ចេកទេសដល់អតិថិជនមិនបានទាន់ពេលវេលា និងពិបាកទាក់ទងមិនដូចការរំពឹងទុកនៅពេលមានបញ្ហា ម្តងៗ។
៣. តម្លៃសមរម្យ៖ ដោយវិបត្តនៃជំងឺកូវីដ ១៩ បានប៉ះពាល់ដល់ជីវភាពរស់នៅ និងស្ថានភាពសេដ្ឋកិច្ចសឹងតែ គ្រប់គ្នា ដូចនេះតម្លៃក៏ជាផ្នែកមួយទៀតដែលអ្នកត្រូវពិចារណាលើភាពសមស្របនៃគុណភាពសេវា និងសេវាថែទាំអតិថិជន។
សរុបជារួម ៣ចំណុចខាងលើត្រូវដើរទន្ទឹមគ្នាដោយមិនអាចលំអៀងទៅតែផ្នែកណាមួយនោះទេជាពិសេសគឺកុំ ផ្តោតតែលើតម្លៃណាទាបជាងគេពេកដែលជាហេតុបណ្តាលអោយអ្នកជួបបញ្ហានៅពេលប្រើប្រាស់។
យោងតាមលោក ទើ យូសុះ ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនអ៊ិនធឺណិត TODAY បានលើកឡើងថា ជាធម្មតាអ្នកប្រើប្រាស់អាចដឹងអំពីសេវាអ៊ិនធឺណិតណាមួយយ៉ាងងាយស្រួលតាមរយៈអ្នកប្រើប្រាស់ពីមុន ឬកំពុងតែប្រើប្រាស់ព្រោះជាការពិតជាក់ស្តែងមិនអាចប្រកែកបាន។ ដូចអតិថិជនរបស់ក្រុមហ៊ុនអ៊ិនធឺណិត TODAY ភាគច្រើនគឺពួកគាត់សុទ្ធតែជួបបញ្ហាទាំងនោះពីមុនមកមុននឹងទទួលយកការប្រើប្រាស់សេវារបស់ ក្រុមហ៊ុន ហើយយើងខ្ញុំតែងតែទទួលបានការកោតសសរសើរពីអតិថិជនដោយហេតុថាក្រុមហ៊ុនអ៊ិនធឺណិត TODAY តែងតែផ្តោតលើគុណភាពសេវា សេវាថែទាំអតិថិជនកម្រិតខ្ពស់ និងតម្លៃសមរម្យ។
លោកអ្នកអាចស្វែងយល់បន្ថែមអំពីក្រុមហ៊ុនតាមរយៈទូរសព្ទ លេខ៖ 087 21 5577 / 070 58 5577 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ www.today.com.kh។