រដ្ឋបាលខេត្តតាកែវ បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ៥០នាក់បន្ថែមទៀត

រដ្ឋបាលខេត្តតាកែវ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការរកឃើញអ្នកជំងឺកូវីដ-១៩ ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៥០នាក់ទៀត។

គួរបញ្ជាក់ផងដែរថា ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បន្ថែមទៀត រដ្ឋបាលខេត្ត បានអំពាវនាវដល់លោក លោកស្រី ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ រៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃ ឈប់សម្រាក ) ហើយត្រូវធ្វើចត្តាឡីស័កនៅលំនៅឋាន របស់ខ្លួនឱ្យបានត្រឹមត្រូវ តាមបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ រយៈពេលពេល១៤ ថ្ងៃ ។

ក្នុងករណីមានការប្រែប្រួលសុខភាព ខុសប្រក្រតីដូចជា ឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អក កណ្តាស់ ហៀរ សំបោរ ឈឺបំពង់ក មានកំហាកថប់ដង្ហើម …។ ល ។ រដ្ឋបាលខេត្ត បានទទូចឲ្យប្រញាប់ ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្ត៕

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង