បុរសម្នាក់ដេកស្លាប់ក្នុងកសិដ្ឋានចិញ្ចឹមសត្វពពែនិងគោមួយកន្លែងក្នុងស្រុកសេសាន គេសង្ស័យថាវ៉ៃជ្រុលដៃ

TNM(ខេត្តស្ទឹងត្រែង) ៖  កាលពីថ្ងៃទី 31 ខែឧសភា ឆ្នាំ 2021 ខាងកម្លាំងនៃមន្រ្តីជំនាញរបស់ការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនិងជំនាញព្រហ្មទណ្ឌខេត្ត រួមនឹងក្រុមគ្រូពេទ្យខេត្ត និងស្រុក បានចុះត្រួតពិនិត្យទៅលើសាកសពបុរសម្នាក់បានដេកស្លាប់នៅក្នុងដីកសិដ្ឋានចិញ្ចឹមសត្វពពែនិងគោ ដោយមានការសង្ស័យថាអាចមកពីម្ចាស់កសិដ្ឋាននាំគ្នាព្រួតវ៉ៃ ហើយចាប់ខ្លួនបាន ក៏នាំគ្នាគ្រៀកចងដៃ និងជើង រហូតធ្វើឱ្យបាត់បង់ជីវិតដោយមានសភាពសពទន់ក ។ ហេតុការណ៍នេះបានកើតឡើង នៅក្នុងដីកសិដ្ឋានចិញ្ចឹមសត្វពពែនិងគោមួយកន្លែង នៅត្រង់ចំណុចអូរខ្លី ស្ថិតនៅក្នុងភូមិសាស្ត្រភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

តាមការឲ្យដឹងពីលោក អ៊ុក មឿន ប្រធានការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានប្រាប់TNMកាលពីវេលាម៉ោង 6និង 56 នាទីព្រលប់ថ្ងៃទី 31 ខែឧសភានេះថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ ធា វ៉ាន់ ភេទប្រុស អាយុ 27 ឆ្នាំ (ពោះម៉ាយ)រស់នៅក្នុងភូមិស្រែតាប៉ានឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង បន្ទាប់មកជនរងគ្រោះបានមករស់នៅក្នុងឃុំស្ដៅ ស្រុកសេសាន ជាមួយបងប្អូន ហើយនៅមុនពេលស្លាប់ ជនរងគ្រោះក៏បានបាត់ខ្លួនពីផ្ទះចំនួន 3 ថ្ងៃមកហើយ។ លោកប្រធានការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្ត បានប្រាប់បន្តថា ជនរងគ្រោះ បានដើរចូលព្រៃ ក្នុងដីចំការកសិដ្ឋានដែលគេចិញ្ចឹមសត្វពពែនិងគោហើយក៏បានធ្វើសកម្មភាពវាយសត្វពពែនិងគោរបស់គេដោយឃើញដូចឆ្នេះកូនកូនចំនួន 2នាក់ដែលជាកូនរបស់ម្ចាស់កសិដ្ឋានខាងលើនោះ បាននាំគ្នាដេញចាប់ជនរងគ្រោះបាន ដោយចាប់ក្រៀកឲ្យឪពុកដែលជាម្ចាស់កសិដ្ឋានរត់រកខ្សែដើម្បីយកមកចង ហើយក៏បានចាប់ចងដៃពាត់ទៅខាងក្រោយ ទាំងជើងទាំងពីរថែមទៀត។ លោកប្រធានការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រខេត្តបានបញ្ជាក់ថាមូលហេតុនៃការធ្វើឱ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះពេលត្រួតពិនិត្យឃើញថាមានសភាពទន់កអាចបណ្ដាលមកពីការចាប់ចងដៃបទមកក្រោយនិងចងជើងឲ្យដេកផ្កាប់មុខអញ្ចឹងហើយអាចម្ចាស់កសិដ្ឋានទាំងនោះបានចាប់ទាញសក់ ឬ ត្រកងកឡើងលើ ទើបបណ្ដាលឱ្យបាក់ឆ្អឹងកងកអញ្ចឹងទៅ ការនិយាយនេះជាពាក្យបច្ចេកទេស ក៏ប៉ុន្តែខាងក្រុមគ្រូពេទ្យគេចង់វះធ្វើការត្រួតពិនិត្យកម្មយើងគិតបន្តទៀត។ លោកប្រធានការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្តខេត្តបានបញ្ជាក់បន្ថែមថាពេលចុះទៅធ្វើការត្រួតពិនិត្យទៅលើសាកសពនៅនឹងកន្លែងកើតហេតុមានការចូលរួមទាំងលោកគ្រូពេទ្យខេត្តនិងស្រុកផងដែរហើយក៏បានវាយតម្លៃរួមគ្នាថា ជនរងគ្រោះខាងលើនោះអាចស្លាប់មកពីបាក់ឆ្អឹងកងក ហើយសភាពសពមានឈាមហូរចេញតាមភ្នែកនិងច្រមុះព្រមទាំងមានចេញទឹកកាមផងដែរ។បើនិយាយតាមន័យរបស់មន្ត្រីជំនាញមួយផ្សេងទៀត គេហៅថា ករណីឃាតកម្មការធ្វើទារុណកម្មដោយចាប់ចងព្រួតគ្នាច្រើន ។

ក្រោយពីឃាត់ខ្លួនសួរនាំម្ចាស់កសិដ្ឋានទាំងឪពុកនិងកូនរួចរាល់ហើយនោះ បន្ទាប់មកខាងកម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការខេត្តធ្វើការនាំខ្លួនទាំងបីនាក់នោះមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីចាត់ការតាមនីតិវិធីបន្ត។

(សហការី ស្ទឹងត្រែង)

អត្ថបទដែលជាប់ទាក់ទង