ប្រទេសសិង្ហបូរី និងម៉ាឡេស៊ី បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងជំងឺកូវីដ-១៩

​កាលពី​ថ្ងៃទី ៣១ ខែឧសភា នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង បាន​ថ្លែង​ទៅកាន់​ប្រជាជន​សិង្ហ​បុរី​អំពី​វិធីសាស្ត្រ​របស់​ប្រទេស​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។​

​ ​លោក លី បាន​ថ្លែង​ដូច្នេះ​នៅក្នុង​ទំព័រ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​កាលពី​ថ្ងៃទី ៣១ ខែឧសភា​។​ លោក​បាន​និយាយថា លោក​មានបំណង​ចែករំលែក​វិធានការណ៍​ដើម្បី​រក្សា​ការគ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ ខណៈ​ប្រទេស​នេះ​កំពុងបើក​សេដ្ឋកិច្ច​ម្តងទៀត​។​

​វិធានការ​ទាំងនោះ​រួមមាន​ទាំង​ការធ្វើ​តេស្ត ការតាមដាន​អ្នក​ដែលមាន​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ និង​ការចាក់​វ៉ាក់សាំង​។​ នៅក្នុង​ខែឧសភា ប្រទេស​នេះ​បានដាក់​ចេញ​នូវ​វិធានការណ៍​រឹត​ត្បឹ​ត​ចំពោះ​ការប្រមូលផ្តុំ និង​សកម្មភាព​នៅ​ទីសាធារណៈ​ចាប់តាំងពី​វិធាន​ការបិទ​ខ្ទប់​ដោយសារ​មេរោគ​កូ​រ៉ូ​ណា​វីរុស​កាលពី​ឆ្នាំមុន ចំពេល​មានការ​កើនឡើង​នៃ​ការឆ្លង​វីរុស​នេះ​ក្នុងស្រុក​។​

​ទន្ទឹមនឹង​នេះដែរ ប្រទេស​ម៉ាឡេស៊ី​នឹងត្រូវ​បិទ​ខ្ទប់​នៅ​ទូទាំងប្រទេស​សម្រាប់​គ្រប់ផ្នែក​ទាំង​អស់នៃ​វិស័យសេដ្ឋកិច្ច និង​សង្គម​ចាប់ពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ១៤ ខែមិថុនា​។​ ប្រទេស​នេះ​នឹង​បិទ​ផ្សារ​ទំនើប​ទាំងអស់ និង​ហាមឃាត់​រាល់​ប្រតិបត្តិការ​សេវាកម្ម​ដែល​មិន​សំខាន់​។​

​ទេសរដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Seri Ismail Sabri Yaakok បាន​និយាយថា រាល់​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​នឹងមិន​ត្រូវបាន​អនុញ្ញាត​ទេ លើកលែងតែ​ផលិតកម្ម​ចំណីអាហារ សេវា​វេជ្ជសាស្ត្រ ទឹក ថាមពល សន្តិសុខ និង​ការការពារ ការ​ចម្រោះ​ទឹកស្អុយ ការដឹកជញ្ជូន ការប្រាស្រ័យ​ទាក់ទង​ដែល​រួមមាន​សេវាកម្ម​ផ្សព្វផ្សាយ ទូរគមនាគមន៍ និង​សេវាកម្ម​អ៊ី​ន​ធើ​ណេ​ត ឥណទាន​សហគមន៍ បច្ចេកវិទ្យា​ព័ត៌មានវិទ្យា សណ្ឋាគារ​សម្រាប់តែ​គោលបំណង​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក ព្រៃឈើ និង​ភ័ស្តុភារ នៅក្នុង​ចំណោម​វិស័យ និង​សេវាកម្ម​ផ្សេងៗ​ទៀត​៕ (​ប្រភព VNA បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង