ប្រទេសចិនអនុញ្ញាតឱ្យគូស្វាមីភរិយាមានកូនច្រើនបាន ដោយអាចមាន៣នាក់ នៅពេលបច្ចុប្បន្ននេះ

​គេ​បាន​រំពឹងថា ទីក្រុង​ប៉េកាំង​នឹង​ផ្លាស់ប្តូរ​គោលការណ៍​គោលនយោបាយ​គ្រួសារ​របស់ខ្លួន​បន្ទាប់​ពី​លទ្ធផល​ជំរឿន​នាពេល​ថ្មីៗ​នេះ​។​

​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង បានអនុម័ត​កាលពី​ថ្ងៃ​ច័ន្ទ​នូវ​គោលនយោបាយ​ថ្មី​នៅក្នុង​កិច្ចប្រជុំ​នយោបាយ​មួយ ដែល​អនុញ្ញាតឱ្យ​គូ​ស្វាមីភរិយា​មានកូន​រហូត​ដល់​បីនាក់ ដែល​គោលនយោបាយ​មុន​អនុញ្ញាតឱ្យ​ពួកគេ​មានកូន​ត្រឹមតែ​ពីរ​នាក់​ប៉ុណ្ណោះ​។​

​ការផ្លាស់ប្តូរ​នេះ​ធ្វើឡើង​បន្ទាប់ពី​ទិន្នន័យ​ជំរឿន​ប្រជាជន​ដែល​បានចេញ​ផ្សាយ​កាលពី​ដើមខែ​នេះ​បានបង្ហាញ​អំពី​ការធ្លាក់ចុះ​នៃ​កំណើត​ថ្មី និង​អត្រា​កំណើនប្រជាជន​យឺត​បំផុត​។​

​រដ្ឋាភិបាល​ចិន​បានបញ្ចប់​គោលនយោបាយ​កូន​តែមួយ​របស់ខ្លួន​កាលពី​ឆ្នាំ ២០១៦ ដែល​អនុញ្ញាតឱ្យ​គូ​ស្វាមីភរិយា​មានកូន​ពីរ​នាក់​។ ទោះជា​យ៉ាងណា ការកែទម្រង់​នេះ​បាន​បរាជ័យ​ក្នុងការ​ធ្វើឱ្យ​ថយចុះ​អត្រាកំណើត​ជាទូទៅ​របស់​ប្រទេស​នេះ​។​

​គោលនយោបាយ​កូន​តែមួយ​ដ៏​ចម្រូងចម្រាស​របស់​ប្រទេស​ចិន​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ១៩៨០ បន្ទាប់ពី​មាន​គោលនយោបាយ​កូន​ពីរ​នាក់​អស់​រយៈពេល​មួយ​ទសវត្សរ៍​មក ដើម្បី​ទប់ស្កាត់​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ចំនួន​ប្រជាជន​របស់​ប្រទេស​នេះ​៕ (​ប្រភព Sputnik បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង