រដ្ឋបាលខេត្តឧត្ដរមានជ័យ ទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ ពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤
ឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមសមាជិកព្រឹទ្ធ សភា ប្រចាំភូមិភាគទី៤ ដែលដឹកនាំដោយ ឯកឧត្ដម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធ សភាប្រចាំភូមិភាគទី៤ នាព្រឹកថ្ងៃ៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ នៅសាលាខេត្តឧត្ដរមានជ័យ ។

ឯកឧត្ដម ប៉ែន កុសល្យ បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទទី៤ ដែលបាននាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភជូនដល់រដ្ឋបាល ខេត្ត ដែលកំពុងត្រូវការចាំបាច់ពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ឱ្យក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលរដ្ឋបាលខេត្តបច្ចុប្បន្នបាន និងកំពុងយកចិត្តទុកដាក់រួមចំណែកជាមួយរាជរដ្ឋាភិបាល លើសុខុមាលភាពប្រជាពលរដ្ឋ ឱ្យចាកផុតពីជំងឺដ៏កាចសាហាវនេះ។
.j.jpg)
ឯកឧត្ដម ប៉ុល លឹម បានប្រសាសន៍បញ្ជាក់ថា អំណោយសប្បុរសជននៅពេលនេះមាន៖ មី៥០កេសតូច, ទឹកបរិសុទ្ធ៥០កេស, ម៉ាស ២.៥០០ម៉ាស, អាល់កុល៥០លីត្រ, ទឹកត្រី២៥យួរ, ទឹកស៊ីអ៊ីវ២៥យួរ, សៀវភៅ កម្រងឯកសារ ស្ដីពីការរៀបចំការប្រព្រឹត្តទៅ សិទ្ធិអំណាច មុខងារ និងតួនាទីភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន២ក្បាល និង កម្រងឯកសារ ស្ដីពី ការគ្រប់គ្រងហិរញ្ញវត្ថុ និងកិច្ចលទ្ធកម្មសាធារណៈ នៅថ្នាក់ក្រោមជាតិ ចំនួន៣ក្បាល ៕
.j.jpg)
ដោយ ទិត ស្រ៊, សម្រួលផ្សាយ៖ កន ចំណាន