ប្រទេសថៃកត់ត្រាកំណត់ត្រានៃការស្លាប់ប្រចាំថ្ងៃថ្មីរបស់អ្នកជំងឺកូវីដ-១៩
កាលពីថ្ងៃទី ២៧ ខែឧសភា ប្រទេសថៃបានឃើញនូវកំណត់ត្រាថ្មីនៃការស្លាប់របស់អ្នកជំងឺកូវីដ-១៩ ។
កាលពីព្រឹកថ្ងៃទី ២៧ ខែឧសភា ក្រសួងសុខាភិបាលនៃប្រទេសថៃបានបញ្ជាក់ថា អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៤៧នាក់ក្នុងរយៈពេល ២៤ម៉ោង ដែលជាកំណត់ត្រាថ្មីប្រចាំថ្ងៃដែលលើសពីកំណត់ត្រាមុននៃការស្លាប់ចំនួន ៤១នាក់កាលពីមួយថ្ងៃមុន។
ប្រទេសនេះក៏មានបានបញ្ជាក់នូវករណីឆ្លងថ្មីចំនួន ៣ ៣២៣នាក់ ដោយក្នុងនោះមាន ១ ២១៩នាក់ជាករណីឆ្លងនៅក្នុងពន្ធនាគារ។
ចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃបានកើនឡើងដល់ចំនួន ១៤១ ២១៧នាក់ ចាប់តាំងពីជំងឺកូវីដ-១៩ បានផ្ទុះឡើងកាលពីដើមឆ្នាំនេះ ដោយមានអ្នកស្លាប់សរបចំនួន ៩២០នាក់។
ប្រជាជនថៃជាង ៣លាននាក់បានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺនេះ ដោយក្នុងនោះមានប្រមាណ ២លាននាក់បានទទួលការចាក់វ៉ាក់សាំងដូសដំបូង និង ១លាននាក់បានចាក់វ៉ាក់សាំងដូសទី ២ ៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល