ឯកឧត្តម ប៉ាង ណាត អញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការព័ត៌មានអាស៊ាន លើកទី២២ ជាមួយបណ្តាប្រទេសសមាជិកអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ
ឯកឧត្តម ប៉ាង ណាត ទីប្រឹក្សា-អគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា និងជាប្រធានអនុគណៈកម្មាធិការព័ត៌មានអាស៊ាន អញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការព័ត៌មានអាស៊ាន លើកទី២២ (ASEAN-COCI Sub-Committee on Information (22nd SCI)) ស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោងអាស៊ានសម្រាប់ការលើកកម្ពស់វិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ចំពោះបណ្តាប្រទេសជាសមាជិក ដែលមានប្រទេសថៃ ជាប្រធានអង្គប្រជុំ និងដោយមានការចូលរួមពីប្រទេសសមាជិកអាស៊ានទាំងអស់ តាមរយៈប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។
រូបថត៖ AKP



