ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងលោកជំទាវជាភរិយា រួមជាមួយ លោក ព្រុំ គន្ធិ លោក វ៉ៅ សុខា អភិបាលរងខេត្ត បានចូលរួមកម្មវិធីសំណេះសំណាល និងសួរសុខទុក្ខ កម្មករ កម្មការិនីរោងចក្

ខេត្តកែប, ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងលោកជំទាវជាភរិយា រួមជាមួយ លោក ព្រុំ គន្ធិ លោក វ៉ៅ សុខា អភិបាលរងខេត្ត បានចូលរួមកម្មវិធីសំណេះសំណាល និងសួរសុខទុក្ខ កម្មករ កម្មការិនីរោងចក្រ កៃយ៉ាង ស៊ីនស៊ូ មេធៀរៀល ឯ.ក ស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលមានកម្មករ កម្មការនី​ ចូលរួមមានចំនួន ១៣៥នាក់។

ក្នុងកម្មវិធីសំណេះសំណាលនេះ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់បងប្អូន ដែលជាកម្មករ កម្មការនីនៅរោងចក្រ​ ត្រូវតែអនុវត្តឱ្យបាននូវវិធានការនានារបស់ក្រសួងសុខាភិបាល និងសេចក្តីនែណាំរបស់រដ្ឋបាលខេត្តដែលបានដាក់ចេញកន្លងមក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ កាន់តែខ្លាំងជាងនេះ។

ឯកឧត្តមបានបញ្ជា់បន្ថែមទៀតថា ប្រសិនបើមានកម្មករ កម្មការនីណាម្នាក់បានឆ្លងជំងឺនេះ រោងចក្រនឹងត្រូវផ្អាកដំណើរការបណ្តោះអាស័ន្ន នឹងធ្វើឱ្យបងប្អូនបាត់បង់ការងារធ្វើ ខាតប្រយោជន៍របស់បងប្អូន។ ព្រមជាមួយនេះផងដែរ ឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយ​ មានដូចជាគ្រឿងឧបភោគបរិភោគ​ សម្ភារប្រើប្រាស់​ និងថវិកាមួយចំនួនជូនដល់កម្មករកម្មការនីរោងចក្រនេះផងដែរ។

ឯកឧត្តមអភិបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនទាំងអស់ នឹងចូលរួមសហការអនុវត្តតាមសេចក្តីណែនាំស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកែប ឱ្យមានប្រសិទ្ធភាពខ្ពស់ និងង្កើនការប្រុងប្រយ័ត្នដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ និង ៣កុំ» ជាពិសេសវិធានការរបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង