ទីណាមានការលំបាក ទីនោះមានវត្តមានកាកបាទក្រហមកម្ពុជា ជួយដោះស្រាយ ឆ្លើយតបបានទាន់ពេលវេលា
ទីណាមាន ការលំបាក ទីនោះមានវត្តមាន កាកបាទក្រហមកម្ពុជា ជួយដោះស្រាយ ឆ្លើយតប បានទាន់ពេលវេលា ចំពោះជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនទុកអោយជនរងគ្រោះណាម្នាក់ រងគ្រោះដោយអត់ឃ្លាននោះឡើយ ។ នេះជាការអះអាងបញ្ជាក់ របស់ឯកត្តម នូវ ប៉េងចន្ទ័តារា អភិបាល រងខេត្តកណ្តាល និងជាសមាជិកកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ថ្លែងក្នុងឱកាស ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយ បាក់ច្រាំងទន្លេមេគង្គ ចំនួន១៨គ្រួសារ កាលពីថ្ងៃទី២៣ឧសភាកន្លងទៅនេះ នៅឃុំព្រែកដាច់ ស្រុកលើកដែក នៅពីរសៀល ថ្ងៃទី២៥ឧសភាម្សិលមិញនេះ។
ឯកឧត្ដម អភិបាលរងខេត្ត គូសបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ ។ ជាមួយគ្នានេះឯកឧត្តម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមរក្សាអនាម័យ អនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារជំងឺកូវីដ-១៩ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺ ៖ ៣ការពារ និង៣កុំ ឲ្យបានគ្រប់ៗគ្នា ។
អំណោយផ្ដល់ជូនសរុបចំនួន១៨គ្រួសារ គឺក្នុង១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ត្រីខ ១យួរ ,ទឹកសុទ្ធដបធំ១ដប ,ប្រេងឆា១ដប,កៅស៊ូតង់ចំនួន១,ជែល១ដប ,ម៉ាស ១០បន្ទះ ,ឃីត ១កញ្ចប់ និងថវិកា ៥០ម៉ឺនរៀល៕