សឹង្ហបុរីអនុម័តជាបណ្ដោះអាសន្នទៅលើឧបករណ៍ធ្វើតេស្តខ្យល់ដង្ហើមរយៈពេល ៦០វិនាទីសម្រាប់ជំងឺកូវីដ-១៩
យោងតាមក្រុមហ៊ុនក្នុងស្រុកដែលទាប់ចាប់ផ្តើមអាជីវកម្មផលិតឧបករណ៍ធ្វើតេស្តជំងឺកូវីដ-១៩ បានឱ្យដឹងថា អាជ្ញាធរសឹង្ហបុរីបានអនុម័តជាបណ្តោះអាសន្នទៅលើឧបករណ៍ធ្វើតេស្តខ្យល់ដង្ហើមសម្រាប់ជំងឺកូវីដ-១៩ ដែលមានគោលបំណងបង្ហាញថានរណាម្នាក់បានឆ្លងមេរោគកូរ៉ូណាវីរុសក្នុងរយៈពេលមិនដល់មួយនាទី។
ក្រុមហ៊ុន Breathonix ដែលជាក្រុមហ៊ុនពីសាកលវិទ្យាល័យជាតិសឹង្ហបុរីបាននិយាយថា ខ្លួនកំពុងធ្វើការជាមួយក្រសួងសុខាភិបាលដើម្បីធ្វើការសាកល្បងនៃការដាក់ពង្រាយបច្ចេកវិទ្យានៅចំណុចមួយក្នុងចំណោមចំណុចត្រួតពិនិត្យទាំង ៥ នៅតាមព្រំដែននៃទីក្រុងនេះជាមួយប្រទេសម៉ាឡេស៊ី។
ក្រុមហ៊ុននោះបាននិយាយកាលពីឆ្នាំមុនថា ឧបករណ៍ធ្វើតេស្តខ្យល់ដង្ហើមនេះទទួលបានភាពត្រឹមត្រូវជាង ៩០ភាគរយនៅក្នុងការសាកល្បងគ្លីនិកនៅក្នុងប្រទេសសឹង្ហបុរី។
អ្នកត្រូវធ្វើតេស្តគ្រាន់តែដាក់ឧបករណ៍ស្ទង់មួយទៅក្នុងមាត់ ដែលវាត្រូវបានគេភ្ជាប់ទៅនឹងឧបករណ៍ដកដង្ហើម។ ឧបករណ៍វាស់ស្ទង់ដ៏ធំមួយវិភាគទៅលើភាគល្អិតមើលមិនឃើញដែលគេហៅថា សមាសធាតុសរីរាង្គងាយនឹងបង្កជាហេតុ (VOC) នៅក្នុងដង្ហើមហត់នឿយរបស់មនុស្ស។
អ្នកដែលមានសុខភាពល្អនឹងមានសញ្ញា VOC ខុសគ្នាពីអ្នកដែលមានជំងឺ ហើយជំងឺផ្សេងៗគ្នានឹងបង្ហាញនូវសញ្ញាខុសៗគ្នា។ ពេលវេលាសរុបពីការយកគម្រូធ្វើតេស្តខ្យល់ដកដង្ហើមរហូតដល់មានលទ្ធផលត្រូវចំណាយពេលតិចជាងមួយនាទី។
បុគ្គលណាក៏ដោយដែលទទួលបានលទ្ធផលនៃការធ្វើតេស្តខ្យល់ដង្ហើមវិជ្ជមាននឹងត្រូវឆ្លងកាត់ការធ្វើតេស្ត PCR ដែលមានការបញ្ជាក់។
ក្រុមហ៊ុន Breathonix កំពុងពិភាក្សាជាមួយអង្គការក្នុងស្រុក និងក្រៅស្រុកមួយចំនួន ដើម្បីប្រើប្រាស់ប្រព័ន្ធនេះដោយទទួលបានការចាប់អារម្មណ៍ខាងពាណិជ្ជកម្មខ្លាំង៕
(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល