អភិបាលខេត្តតាកែវ សម្រេចផ្អាកការលក់ដូរក្នុងផ្សារសំរោងយ៉ោង ជាបណ្តោះអាសន្ន ក្រោយរកឃើញមានអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ជាច្រើននាក់
តាកែវ៖លោក អ៊ួច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ សម្រេចផ្អាកនូវអាជីវកម្ម ការលក់ដូរទាំងអស់ក្នុងផ្សារសំរោងយ៉ោង ស្ថិតនៅក្នុងភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ជាបណ្តោះអាសន្ន ក្រោយរកឃើញមានអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាច្រើននាក់ ជាមួយអ្នកជំងឺកូវីដ-១៩ នៅក្នុងតំបន់នេះ ។
នេះបើយោងតាមសេចក្តីសម្រេច របស់ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ។
ការសម្រេចផ្អាកនូវអាជីវកម្ម នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រដែលបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនអោយឆ្លងរាលដាលទៅតំបន់ផ្សេងៗ ទៀត ៕