ជំងឺកូវីដ-១៩ បំផ្លាញដល់ជនបទឥណ្ឌានៅតាមជនបទ

​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​ជាង ២៨០ ០០០​នាក់​នៅ​ទូទាំងប្រទេស​ឥណ្ឌា កំពុង​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅតាម​តំបន់​ជនបទ​របស់​ប្រទេស​ខ្លួន​។​

​លោក​បាន​ជំរុញ​ឱ្យ​ប្រជាជន​ដែល​រស់​នៅតាម​ជនបទ​ត្រូវមាន​ការប្រុងប្រយ័ត្ន ហើយ​ត្រូវ​ធ្វើតេស្ត និង​ប្រើប្រាស់​ឱសថ​ឱ្យបាន​ទាន់ពេលវេលា ប្រសិនបើ​មាន​អារម្មណ៍​ថា​ឈឺ ហើយ​ជាពិសេស​ត្រូវ​ចាក់​វ៉ាក់សាំង​។​

​បើទោះបីជា លោក Vinod K. Paul ដែលជា​អ្នកវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ និង​ផ្នែក​សុខភាព​សាធារណៈ​ជនជាតិ​ឥណ្ឌា​ដែល​ត្រូវបាន​ទទួលស្គាល់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា «​នៅទីនេះ​មាន​ស្ថេរភាព​» ហើយ «​ជំងឺ​រាតត្បាត​កំពុង​មានការ​ថមថយ​» ខណៈដែល​ករណី​សកម្ម​កំពុង​ធ្លាក់ចុះ ស្រប​ពេលដែល​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កំពុងមាន​ការកើនឡើង ករណី​ស្លាប់​នៅតែ​កើនឡើង ហើយ​ជាពិសេស​ភូមិ​នានា​កំពុង​ត្រូវបាន​ញាំញី​ដោយ​រោគរាតត្បាត​នេះ​៕ (​ប្រភព People’s Daily បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង