នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ បានចុះត្រួតពិនិត្យដំណើរការធ្វើប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅតំបន់ក្រហម របស់ក្រុមការងាររៀបចំ និងផលិតប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ នៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ។ ប្រភព: កងយោធពលខេមរភូមិន្ទ