ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យបញ្ចប់តំណែង ឯកឧត្តម វ៉េង ហៀង ពីអនុរដ្ឋលេខាធិការក្រសួងការងារ

(ភ្នំពេញ)៖ នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់តំណែង ឯកឧត្តម វ៉េង ហៀង ពីអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមបញ្ជាក់ផងដែរថា ព្រះរាជក្រឹត្យនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ កន ចំណាន

អត្ថបទដែលជាប់ទាក់ទង