សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តស្ទឹងត្រែង បើកការសេុីបអង្កេតក្នុងករណីក្រុមបក្សពួកលោកសឿន ខង មេឃុំ តាឡាតបានប្រើអំពើហឹង្សាវាយស្រ្តីបណ្តាលលលូតកូន ឥឡូវចាប់ឃាត់ខ្លួនបានចំនួន៣នាក់ហើយ

TNM(ខេត្តស្ទឹងត្រែង) ៖ ស្រ្តីម្នាក់បានចោតប្រកាន់ទៅលើកក្រុមបក្សពួករបស់លោកសឿន ខងមេឃុំតាឡាត បាននាំគ្នាវាយប្រើអំពើហឹង្សាមកលើកខ្លួន បណ្តាលរងរហួសរហូតដល់លលូតកូន បន្ទាប់មកបានដឹកយកមកសង្រ្គោះនៅឯមន្ទីរពេទ្យបង្អែកខេត្ត ក្រោយពីមានព័ត៌មានបានធ្វើការផ្សព្វផ្សាយ ខាងកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបើកធ្វើការចុះសេុីបអង្កេតជាបឋមក្នុងករណីបានប្រើអំពើហឹង្សាដោយចេតនា ទៅលើស្ត្រីឈ្មោះ វិ ឌួង នៅចំណុចក្រឡាពោះ ស្ថិតនៅភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី03 ខែឧសភា ឆ្នាំ 2021 កន្លងមកថ្មីៗនេះ។ បន្ទាប់ពីមានការចុះសេុីបអង្កាតបឋមពីកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត ក៏ឈានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន3នាក់ ត្រូវជាកូនរបស់លោក សឿន ខង មេឃុំ តាឡាតតែម្តង ។

ជុំវិញក្នុងរឿងដែលបានប្រើអំពើហឹង្សាដោយចេតនាទៅលើស្ត្រីដែលរងគ្រោះខាងលើនោះ លោក វរៈសេនីយ៌ឯក វ៉ា សុផាន់ ស្នងការរងទទួលផ្នែកព្រហ្មទណ្ឌនៃស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងថាៈជនសង្ស័យដែលបានឃាត់មាន3នាក់ មានឈ្មោះ
ទី1ឈ្មោះ សឿន ហ្វង ភេទប្រុស អាយុ39ឆ្នាំ ជាកូនបង្កើតលោកមេឃុំតាមឡាត ទី2មានឈ្មោះ លឿ រចនា( ហៅប៉ាត់)ភេទ ប្រុស អាយុ37ឆ្នាំ ត្រូវជាកូនប្រសារមេឃុំ នឹងទី3មានឈ្មោះ ទុន សាវុន ភេទប្រុស ឣាយុ42ឆ្នាំ ត្រូវជាកូនប្រសារ លោកមេឃុំផងដែរ។
លោក វរៈសេនីយ៍ឯក វ៉ា សុផាន់បញ្ជាក់ថាៈ អ្នកទាំង03 នាក់ នេះជាជនសង្ស័យ បានប្រើអំពើហឹង្សា ទៅលើស្ត្រីចំនួន02នាក់នៅចំណុចក្រឡាពោះស្ថិតនៅភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយបានបង្កឱ្យមានរបួសស្នាម និងស្តី្រម្នាក់បានរងរហួសប៉ះពាល់ដល់កូននៅក្នុងផ្ទៃ បាន(ស្លាប់)ពេលនាំយកមកពិនិត្យនៅមន្ទីរពេទ្យបង្អែកខេត្ត កាលពីថ្ងៃទី 22 ខែមេសា ឆ្នាំ 2021កន្លងមក ។

ចំណែកស្រ្តីឈ្មោះ វិ ឌួង ជាជនរងគ្រោះបានប្រាប់ឲ្យដឹងថាៈ នៅក្នុងករណីប្រើអំពើហឹង្សានេះ គឺអ្នកទាំ03នាក់ខាងលើនោះបានវាយមកលើរូបគាត់រួមជាស្តី្រ ដែលមានផ្ទៃពោះម្នាក់ទៀតផងដែរ ដោយព្រោះតែទំនាស់ពាក្យសម្តី ក្នុងរឿងដីធ្លី បានវាយមកលើពួកគាត់ដែលជាស្រ្តីមានផ្ទៃពោះទាំង2នាក់ បណ្តាលឱ្យពួកគាត់ទាំង2នាក់រងរហួស ហើយចំណែកខ្ញុំវិញបានធ្វើឲ្យកូននៅក្នុងផ្ទៃពោះរបានស្លាប់ នៅក្នុងពោះ ហើយត្រូវបានដឹកយកមកឲ្យក្រុមលោកគ្រូនិងអ្នកពេទ្យជួយសង្គ្រោះរួចបានវះកាត់យកកូនចេញដើម្បីជួយសង្គ្រោះដល់ជីវិតរបស់ខ្ញុំជាម្តាយ។

ប្រជាពលរដ្ឋរដែលស់នៅក្នុងភូមិឃុំតាឡាត ក្នុងស្រុកសេសានបានធ្វើការកោតសរសើរទៅដល់កម្លាំងសមត្ថកិច្ចនគរបានស្រុក និងខេត្ត ដែលបានចុះស្រាវជ្រាវស្វែងរកភាពយុត្តិធម៌ដល់ជនរងគ្រោះ ហើយបានចាប់ឃាត់ខ្លួនបុគ្គលទាំង03នាក់ខាងលើនេះ ពីព្រោះបុគ្គលទាំង03នាក់ ដែលមានឈ្មោះខាងលើនោះ ពួកគេហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាង បានបង្កឲ្យមានភាពអសន្តិសុខដល់សង្គម។
ប្រជាពលរដ្ឋបានស្នើរសុំឱ្យខាងតុលាការបើកការស្រាវជ្រាវបន្ថែម ទៀតទៅលើបុគ្គលទាំង03នាក់ខាងលើនោះ ព្រោះនៅមានករណីពាក់ព័ន្ធក្នុងរឿងដីធ្លីដ៏ច្រើនទៀត និងមានទាំងរឿងពាក់ព័ន្ធជាមួយបទល្មើសព្រៃឈើបានប្រព្រឹត្តនាពេលកន្លងមក ។

បច្ចុប្បន្ននេះ កម្លាំងនគរបាលជំនាញនៃស្នងការរដ្ឋាននគរបាលខេត្ត កំពុងរៀបចំកសាងសំណុំរឿង រួមនឹងបញ្ជូន ខ្លួនជនសង្ស័យទាំង03នាក់នោះ ទៅកាន់តុលាការសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់។

(ពុទ្ធា ស្ទឹងត្រែង)

អត្ថបទដែលជាប់ទាក់ទង