កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនៅឯកិច្ចប្រជុំក្រុមប្រទេស G-7 នៅទីក្រុងឡុងដ៏
កាលពីថ្ងៃអង្គារ ប្រភពមួយបាននិយាយថា អ្នកការទូតកំពូលៗរបស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន នឹងធ្វើកិច្ចចរចាត្រីភាគីស្តីពីជ្រុងមួយនៃកិច្ចជួបជុំក្រុមប្រទេសG-7 នៅទីក្រុងឡុងដ៏នៅចុងសប្តាហ៍នេះ នៅពេលដែលក្រុងវ៉ាស៊ីនតោនកំពុងសម្លឹងមើលនៃការធ្លាក់ចុះនៃទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តអាស៊ីរបស់ខ្លួន។
ជំនួបរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង លោក Chung Eui-yong និងសមភាគីសហរដ្ឋអាមេរិក លោក Antony Blinken និងសមភាគីជប៉ុន លោក Toshimitsu Motegi គ្រោងនឹងធ្វើឡើងនៅថ្ងៃពុធនេះ ខណៈដែលពួកគេបានប្រជុំផ្តុំគ្នានៅរដ្ឋធានីនៃប្រទេសអង់គ្លេសមួយនេះសម្រាប់សម័យប្រជុំរបស់រដ្ឋមន្ត្រីការបរទេសនិងការអភិវឌ្ឍនៃក្រុមប្រទេស G-7 ។
កិច្ចប្រជុំនេះនឹងកត់សម្គាល់អំពីការចូលរួមដោយផ្ទាល់ជាលើកដំបូងរវាងលោក Chung និងលោក Motegi ខណៈដែលកិច្ចចរចារបស់លោក Chung ជាមួយរដ្ឋមន្ត្រីជប៉ុនបានធ្លាក់ចុះ ចំពេលដែលមានភាពតានតឹងជុំវិញពលកម្មដោយបង្ខំ ទាសភាពផ្លូវភេទ និងការទប់ស្កាត់ការនាំចេញក្នុងសម័យសង្គ្រាមរបស់ទីក្រុងតូក្យូ។
កាលពីថ្ងៃច័ន្ទ លោក Chung បាននិយាយថា លោកក៏អាចនឹងជួបជាមួយលោក Metogi ទ្វេភាគីផងដែរបន្ទាប់ពីកិច្ចប្រជុំត្រីភាគីនោះ ប៉ុន្តែវានៅតែមិនទាន់ច្បាស់ទេថា តើកិច្ចពិភាក្សារបស់ពួកគេនឹងត្រូវធ្វើឡើង ឬយ៉ាងណានោះ។
កិច្ចប្រជុំត្រីភាគីនេះត្រូវបានរៀបចំឡើងចំពេលដែលមានការព្រួយបារម្ភថា ការអូសបន្លាយពេលយូររវាងកូរ៉េខាងត្បូង និងជប៉ុន នឹងធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការធ្វើឱ្យបណ្តាញសម្ព័ន្ធមិត្តប្រជាធិបតេយ្យក្នុងតំបន់របស់ខ្លួនមានភាពប្រសើរឡើងវិញនៅចំពោះមុខការកើនឡើងកាន់តែខ្លាំងរបស់ចិន និងការគំរាមកំហែងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕ (ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)