អ្នកជាប់ពាក់ព័ន្ធផ្ទាល់​ និងប្រយោលជាមួយអាជីវករផ្សារសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំនួន៤៦នាក់​ លទ្ធផលធ្វើតេស្តគឺអវិជ្ជមានទាំងអស់

អ្នកជាប់ពាក់ព័ន្ធផ្ទាល់​ និងប្រយោលជាមួយអាជីវករផ្សារសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំនួន៤៦នាក់​ លទ្ធផលធ្វើតេស្តគឺអវិជ្ជមានទាំងអស់
នៅថ្ងៃទី៤​ ខខែឧសភា ឆ្នាំ ២០២១នេះ អាជ្ញាធរក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រមូលអ្នកជាប់ពាក់ព័ន្ធផ្ទាល់​ និងប្រយោល​ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ម្សិលមិញ ចំនួន៤៦នាក់​បន្ថែម ធ្វេីតេស្តរហ័ស​(Rapid Test)ទាំង៤៦នាក់​ លទ្ធផល​អវិជ្ជមាន​កូវីដ-១៩​ទាំង​អស់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែឧសភាឆ្នាំ២០២១​គណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ​ ដឹកនាំដោយលោក​ ហ៊ឹល​ រ៉ាយ៉ា​ ប្រធានគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ​ ដឹកនាំកងកម្លាំងបាន​ ចុះប្រមូលអាជីវករ​ នៅក្នុងផ្សារសិរីសោភ័ណ​ អ្នកពាក់ព័ន្ធជាមួយ​ ម្តាយបុគ្គលម្នាក់ដែលមានតេស្ត​វិជ្ជមាន​កូវីដ-១៩​ ដោយម្តាយជាអាជីវករលក់ដូរ នៅក្នុងផ្សារសិរីសោភ័ណ​ រួមនឹងមិត្តភក្តិ​ បុគ្គលដែលមានតេស្តវិជ្ជមាន​ កូវីដ​-១៩​ មកធ្វេីតេស្តនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ​។
បច្ចុប្បន្ននេះអាជ្ញាធរបានតម្រូវអ្នកពាក់ព័ន្ធទាំងអស់ធ្វើចត្តាឡីស័ក​ នៅផ្ទះរៀងៗខ្លួន​ តែត្រូវអនុវត្តតាមវិធានការសុខាភិបាល៕ ដោយ: ទទក
អត្ថបទដែលជាប់ទាក់ទង