រយ:ពេល៣ថ្ងៃ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បានចំនួនជាងមួយសែននាក់ ហើយតាមផែនការក្រសួងការពារជាតិ នឹងត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅតំបន់ក្រហមប្រមាណ ៥២ ម៉ឺន នាក់

​​

TNM(ភ្នំពេញ) ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ រួមដំណើរដោយ នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ បានចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម ស្ថិតក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលរួមមាន សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ និង សង្កាត់កាកាបទី១។
នេះជាថ្ងៃទី៤ហើយ នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងផែនការចាក់វ៉ាក់សាំងឲ្យបាន មួយរយភាគរយសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ។ ដោយឡែកនៅតំបន់ក្រហមកងទ័ពទទួលភារកិច្ចរ៉ាប់រងចាក់ជូនប្រជាពលរដ្ឋនៅ ៤ ខណ្ឌ គឺខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌកំបូល និងខណ្ឌដង្កោ។
តាមរបាយការណ៍របស់អនុគណ:កម្មការ ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុមពេទ្យកងទ័ពចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ បានចំនួនជាងមួយសែននាក់ហើយ តាមផែនការក្រសួងការពារជាតិ នឹងត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅតំបន់ក្រហមប្រមាណ ៥២ ម៉ឺននាក់ និងសម្រេចឱ្យបានរួចរាល់នៅបំណាច់ខែឧសភា ឆ្នាំ២០២១នេះ។
អត្ថបទដែលជាប់ទាក់ទង