រដ្ឋមន្ត្រីក្រសួងការបរទេស ប្រគល់ម៉ាស់និងបរិក្ខារពេទ្យមួយចំនួន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ក្នុងការទប់ស្កាត់ ការរីករាលដាលនៃវីរុសកូវីដ-១៩

TNM(ភ្នំពេញ) ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រគល់ម៉ាស់ជាង ២០ម៉ឺនម៉ាស់ និងបរិក្ខារពេទ្យមួយចំនួនទៀត ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់បំពាក់ក្នុងការប្រយុទ្ធទប់ស្កាត់ការរីករាលដាល នៃវីរុសកូវីដ-១៩ ។

ថ្លែងក្នុងពិធីប្រគល់និងទទួល ម៉ាស់និងបរិក្ខារពេទ្យមួយចំនួន នាព្រឹកថ្ងៃទី០៤ខែឧសភាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និង ប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានឧបត្ថម្ភ ម៉ាស់ Protective ចំនួន ១០០,០០០ម៉ាស់ ,ម៉ាស់ Surgical ចំនួន ១០០,០០០ម៉ាស់ , PPE NAM VIET ចំនួន២៥០ឈុត ,PPE Jiangxi ចំនួន ២៥០ឈុតនិង ស្រោមដៃ ចំនួន ៥ប្រអប់ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ (Covid-19)។

ឯកឧត្តមបន្តថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឲ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រឡាញ់ចំពោះ ជនរួមជាតិ ដោយឈរលើ បុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយក្នុងស្មារតីជួយគ្នានៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននិងកំពុងជួបប្រទះ នឹងគ្រោះភ័យ នៃការរាតត្បាតពីជំងឺកូវីដ-១៩។សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញនិងប្រជាជន កម្ពុជាទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង