ឯកឧត្តម ឧកញ៉ា ប៉ែន នួន អនុប្រធានគណបក្សស្រុកពាមជរ ខេត្តព្រៃវែង និងជាប្រធានក្រុមការងារចុះជួយឃុំកំពង់ប្រាសាទ ព្រមទាំហសហការី បានអញ្ជើញទទួលគ្រឿងឧបភោគបរភោគ ពីសប្បុរសជនវៀតណាមតាមរយះ ឧត្តមសេនីយ៍ទោ សេង វាសនា
រសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នៅសាលាឃុំកំពង់ប្រសាទ ស្រុកពាមជរ ខេត្តព្រៃវែង ឯកឧត្តម ឧកញ៉ា ប៉ែន នួន អនុប្រធានគណបក្សស្រុកពាមជរ ខេត្តព្រៃវែង និងជាប្រធានក្រុមការងារចុះជួយឃុំកំពង់ប្រាសាទ ព្រមទាំហសហការី បានអញ្ជើញទទួលគ្រឿងឧបភោគបរភោគ ជា អង្ករ ១២០បាវ មី១២០កេស ទឹកស៊ីអុីវ២៤០ដប ផ្លែស្រកានាគ៣០០ផ្លែ បបរឆុងទឹកក្តៅ៤កេស ពីបងប្អូនប្រជាជនវៀតណាម តាមរយះឧត្តមសេនីយ៍ទោ សេង វាសនា ព្រមទងក្រុមការងារ ដើម្បីចូលរួម អនុវត្តវិធានការ ៣កុំ ៣ការពារ និងចូលរួមចំណែក ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ ជាពិសេសប្រជាពលរដ្ឋក្នុងឃុំកំពង់ប្រសាទដែលកំពុងជួបការខ្វះខាតដោយសារជម្ងឺកូរ៉ូណាកំពុងតែរាលត្បាតទូទាំងប្រទេសកម្ពុជា។
ក្នុងនេះផងដែរ ឯកឧត្តម ឧកញ៉ា ប៉ែន នួន បានកោតសសើរ បងប្អូនជនជាតិវៀតណាមនិងសហការី ជាពិសេសឧត្តមសេនីយ៍ទោសេង វាសនា ខិតខំគៀងគរ សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ហើយនេះជាកាយវិការ និងទឹកចិត្តដ៏ប្រសើរថ្លៃថ្លា ដែលប្រទេស ក៏ដូចជាខេត្តព្រៃវែង បាននិងកំពុងខិតខំ ការលំបាកមួយគ្រារបស់ប្រជាជនក្នុងមូលដ្ឋានក៏ដូចជាការចូលរួមទប់ស្កាត់ ជំងឺកូវីដ១៩ ។
សាជាថ្មីម្ដងទៀត ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក ទុំ សារ៉េត និងលោក មេឃុំ រួមជាមួយ មន្រ្តីៗ ក្នុងពិធីនេះចែកនិងទទួល អំណោយ នេះ សូមបានសមប្រកបដោយពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។