លោកស្រី សុីន ដារីន ជាមួយលោកស្រីសោម ឆព័ណ្ណ ជាសប្បុរសជនរស់នៅប្រទេស អូទ្រិស និង ហុងគ្រី មានទឹកចិត្តជាខ្មែរជួយខ្មែរ ក្នុងស្ថានការណ៍លំបាក បានផ្តល់អំណោយ ដល់បងប្អូនជនរួមជាតិខ្មែរដែលខ្វះខាត
លោកស្រី សុីន ដារីន ( Darin Sin )ជាមួយលោកស្រី សោម ឆព័ណ្ណ ( Chhaponreathy Som ) ជាសប្បុរសជន រស់នៅប្រទេសអូទ្រិសនិង ហុងគ្រី មានទឹកចិត្តអាណិតអាសូជនរួមជាតិជាខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ក្នុងស្ថានភាពដ៏លំបាកនេះ លោកស្រីបានចំណាយថវិកាផ្ទាល់ខ្លួនមួយចំនួន ហើយលោកស្រីទាំង២នាក់ក៏បានសហការណ៍គ្នាប្រកាសរកជំនួយបន្ថែមពីសប្បុរសជនដែលរស់នៅក្រៅប្រទេស ( នៅអុឺរ៉ុប ) ដើម្បីជួយបងប្អូនជនរួមជាតិខ្មែរ ដែលខ្វះខាតដាច់ស្បៀងដោយសារោគកូវីដឆ្លងរាលដាល ត្រូវបិតខ្ទប់ឬធ្វើចត្តាឡីស័ក ជាពិសេសកម្មកដែលស្នាក់នៅផ្ទះជួលគេ ។ នៅថ្ងៃស្អែកនេះលោកស្រីនឹងចែកអំណោយជាលើកទី២ហើយ លើកទី១ចែកនៅសង្កាត់ចោមចៅ១ ចំនួន៤៥គ្រួសា ៤៥បន្ទប់ជួល នៅថ្ងៃទី៤ខែមេសាស្អែកនេះ ចុះចែកនៅផ្ទះជួល១កន្លែងទៀតនៅ ទួលសង្កែ ចំនួន៧២គ្រួសា ៧២បន្ទប់ សប្បុរសជនតែងតែគិតនិងចូលរួមជួយពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋក្រីក្រលំបាកខ្វះខាតពិតប្រាកដ ជាពិសេសគឺកម្មករកម្មការនីដែលស្នាក់នៅផ្ទះជួលគេ ពេលនេះពួកគាត់លំបាកដោយសាររោគកូរ៉ូណា មកវ៉ៃប្រហារដល់ប្រទេសកម្ពុជាយើង ប្រជាវេទនាមានឆ្លងរហូតដល់ស្លាប់មួយរយៈចុងក្រោយនេះ។ លោកស្រី សុីន ដារីន បានសរសេរប្រាប់អង្គភាព TNM ថា ការចែកអំណោយជាទាននេះ បានមកពីសប្បុរសជនក្រៅប្រទេសចូលរួមជាថវិកាខ្លះ និងថវិកាផ្ទាល់ខ្លួនខ្លះ ដោយមានទឹកចិត្តក្នុងនាមជាខ្មែរម្នាក់ដែលចាកចេញពីមាតុភូមិកម្ពុជាទៅរស់នៅឯនាយសមុទ្រ រួមជាមួយលោកស្រី សោម ឆព័ណ្ណ មូលមតិគ្នាគៀងគរថវិកាបន្តិចបន្ទួចចេញពីបេះដូង ប្រមូលរួមមកទិញជាគ្រឿងឧបភោគ បរិភោគដើម្បីចែកជួយបងប្អូនកម្មកដែលខ្វះខាតក្នុងគ្រាលំបាកបិទខ្ទប់អស់រយៈកាលច្រើនថ្ងៃនេះ ក្នុងនេាះមាន អង្ក ត្រីងៀត ពងទា ប្រេងឆា ម៉ាស់ អាកុលលាងដៃ ។ លោកស្រីបានបញ្ចាក់ផងដែរថា ជំនួយទាំងនេះមិនពាក់ព័ណ្ឌនិងនយោបាយបក្សខាងណាទេ ជាអំណោយថវិកាលោកស្រីផ្ទាល់និងសប្បុរសជននៅក្រៅប្រទេសចូលរួមបរិច្ចាគធ្វើបុណ្យចែកទានដល់បងប្អូនកម្មកដែលខ្វះខាដាច់ស្បៀងនៅស្រុកខ្មែរ លោកស្រីមិនបានចុះមកចែកផ្ទាល់ទេ ដោយអោយតំណាង ជំនួយការ ក្រុមការងានៅស្រុកខ្មែរជាអ្នកនាំជំនួយចែកជូនបងប្អូនដែលខ្វះខាត នាពេលបច្ចុប្បន្ននេះដោយជំងឺ កូវីដបានរាលដាលសឹងទូទាំងប្រទេសធ្វើអោយប៉ះពាល់ដល់ជីវភាពបងប្អូន តែពេលនេះប្រជាពលរដ្ឋបងប្អូនកម្មកទទួលបានស្បៀងដេាះទាល់មួយគ្រា។ អត្ថបទ ខ្លាខ្មៅ TNM