បុគ្គលិកធ្វើការនៅផ្សារម៉ាក្រូ ២នាក់ ឆ្លងជំងឺកូវីដ-១៩
TNM(ភ្នំពេញ) ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី២ ខែឧសភា ឆ្នា២០២១ បានអោយដឹងថា មាន បុគ្គលិកធ្វើការនៅផ្សារម៉ាក្រូ ចំនួន ២នាក់ ផ្នែកត្រី នៃតំបន់អាហារស្រស់ បានឆ្លងជំងឺកូវីដ-១៩ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវដលប្រជាពលរដ្ឋ ដែលទៅដើរផ្សារ និង អ្នកដែលមានទំនាក់ទំនងជាមួយបុគ្គលិកនៅ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬ បានទៅទីកន្លែងមានហានិភ័យនេះ៕