Title: ការបញ្ចុះតម្លៃពិសេសសម្រាប់សេវាអ៊ិនធឺណិតតាមគេហដ្ឋានដែលមានគុណភាព និង សេវាថែទាំអតិថិជនកម្រិតខ្ពស់

Story:

ក្នុងបរិបទនៃជំងឺកូវីដ ១៩ នេះតម្រូវការនៃការប្រើប្រាស់សេវាអ៊ិនធឺណិតតាមគេហដ្ឋានពិតជាមានសារៈសំខាន់ និងត្រូវការជាចាំបាច់។ ក្រុមហ៊ុនអ៊ិនធឺណិត TODAY គឺជាក្រុមហ៊ុនឈានមុខគេមួយលើការផ្តល់ជូន សេវាអ៊ិនធឺណិតកម្រិតខ្ពស់ជូនអតិថិជនមិនថាក្រុមហ៊ុនអាជីវកម្ម ឬតាមគេហដ្ឋាននោះទេដោយបច្ចុប្បន្ន ក្រុមហ៊ុនបានបង្កើតនូវកញ្ចប់ប្រូម៉ូសិនពិសេសសម្រាប់អតិថិជនតាមគេហដ្ឋានដែលផ្តោតលើគុណភាពសេវា សេវាថែទាំអតិថិជនកម្រិតខ្ពស់ និងតម្លៃសមរម្យក្នុងបរិបទ Covid-19។

 

អតិថិជននៅតាមគេហដ្ឋានទាំងអស់នឹងទទួលបាននូវការបញ្ចុះតម្លៃពី ២៤០ដុល្លារមកនៅត្រឹម ២២៥ដុល្លារ តែប៉ុណ្ណោះដែលប្រើប្រាស់បានរហូតដល់ទៅរយៈ ១ឆ្នាំជាមួយល្បឿន ១១Mbps សម្រាប់ល្បឿនក្រៅស្រុក និងបន្ថែមជូនដ៏អស្ចារ្យនូវល្បឿន ៧០Mbps បន្ថែមទៀតរាល់ការប្រើប្រាស់ Facebook, YouTube, TikTok, Local Game និងវេបសាយក្នុងស្រុកជាដើម។ លើសពីនេះអ្វីដែលកាន់តែពិសេសរាល់ការដំឡើង និងជួលដុំ WiFi Router នឹងផ្តល់ជូនដោយឥតគិតថ្លៃ ថែមទាំងទទួលបានសេវាកម្មបន្ថែមក្នុងការតភ្ជាប់កាមេរ៉ាសុវត្ថិភាព និងសេវាថែទាំអតិថិជន ២៤ម៉ោងពេញ ១សប្តាហ៍ទៀតផង។

 

កញ្ចប់ប្រូម៉ូសិនពិសេសនេះគឺផ្តល់ជូនសម្រាប់អតិថិជននៅតាមខេត្តក្រុងដូចជា រាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងបាវិត និងក្រុងប៉ោយប៉ែតអាចទំនាក់ទំនងក្រុមការងារដើម្បី ធ្វើការតភ្ជាប់បាន។

 

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈទូរសព្ទ លេខ៖ 087 21 5577 / 070 58 5577 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ www.today.com.kh។

អត្ថបទដែលជាប់ទាក់ទង