ម្នាក់ៗខ្លាចកូវីដ១៩ គ្រប់គ្នា តែពួកគាត់បែរប្រមូលផ្តុំគ្នា បាញ់អាប៉ោង ទៅវិញ

 TNM(កំពង់ស្ពឺ) ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានឃាត់មនុស្ស៨នាក់ ស្រី២នាក់ ដែលធ្វើការជួបជុំល្មើសច្បាប់កូវីដ១៩ និង លេងល្បែងស៊ីសង បាញ់អាប៉ោង នៅក្នុងចំការស្វាយខាងលិចភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង១៣៖៤៥នាទី ។

ជនសង្ស័យរួមមាន ១,ឈ្មោះ ង៉ែត សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ ២, ឈ្មោះ ប៉ុម សារុន ភេទប្រុស អាយុ២៥ឆ្នាំ ៣, ឈ្មោះ ស៊ឹម ថុង ភេទប្រុស អាយុ៤១ឆ្នាំ ៤, ឈ្មោះ សៀម ប៉េង ភេទប្រុស អាយុ៤០ឆ្នាំ ៥,ឈ្មោះ ណេន នី ភេទប្រុស អាយុ៤២ឆ្នាំ ៦, ឈ្មោះ អ៊ុយ សុផាត ភេទ ប្រុស អាយុ៦៣ឆ្នាំ ៧,ឈ្មោះ ម៉ឺ វឺន ភេទស្រី អាយុ ៤២ឆ្នាំ និង ៨,ឈ្មោះ យ៉ន តាំង ភេទស្រី អាយុ៤០ឆ្នាំ ។

វត្ថុតាងរួមមាន ៖ មេអាប៉ោង៧ ចានអាប៉ោង១ គំរបអាប៉ោង១ តេឡេបញ្ជា១ កំរាលអាប៉ោង១ ប៊ិច ៧ដើម សៀវ ភៅកត់បុង ៧ក្បាល តង់ប្រក់១ កៅអីជ័រ៥ ប្រាក់រៀលចំនួន ជាង២លាន ទូរស័ព្ទ៣គ្រឿង ម៉ូតូ ៤គ្រឿង និង រថយន្តចំនួន ២គ្រឿង ។

ករណីនេះ សមត្ថកិច្ចជំនាញកំពុង ធ្វើការសាកសួរ និង កសាងសំណុំ រឿងចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង