ខេត្តចំនួន៣កំពុងរៀបចំនឹងអនុវត្តនូវការប្រើប្រាស់នូវបច្ចេកវិទ្យាតេស្តរកអ្នកជំងឺកូវីដ១៩ រហ័ស

TNM(ភ្នំពេញ) ៖ ខេត្តចំនួន៣កំពុងរៀបចំនឹងអនុវត្តនូវការប្រើប្រាស់នូវបច្ចេកវិទ្យាតេស្តរកអ្នកជំងឺកូវីដ១៩លឿនរហ័សដើម្បីស្រាវជ្រាវរកមេរោគដ៏សាហាវនេះ ឱ្យកាន់តែទូលំទូលាយ រហ័សជាងមុននិងទាន់ពេលវេលា។

ឯកឧត្តម ហុក គីមចេង អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ការស្រាវជ្រាវរកមេរោគកូវីដ១៩នៅតំបន់ប្រឈមខ្ពស់នោះ គឺជាករណីចាំបាច់បំផុតក្នុងការធ្វើតេស្តឲ្យបានលឿនដែលឈានទៅស្វែងរកអ្នកដែលមានវិជ្ជមានកូវីដ១៩ ឲ្យបានទាន់ពេលវេលាដើម្បងាយ ស្រួលក្នុងការព្យាបាលនិងកាត់បន្ថយហានិភ័យដល់អាយុជីវិត។

ឯកឧត្តមបន្តថា ក្រោមការណែនាំរបស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩បានជំរុញឲ្យមានកន្លែងធ្វើតេស្តស្វែងរកមេរោគកូវីត១៩ជាច្រើនកន្លែងតាំងពីរាជធានីភ្នំពេញរហូតដល់បណ្តាខេត្តមួយចំនួន ដូចជាខេត្តបាត់ដំបង ខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ ដោយប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបនៃវិស័យសុខាភិបាលសាធារណៈ ដែល មានសមត្ថភាពធ្វើតេស្តបានរហ័សនិងមានប្រសិទ្ធភាពខ្ពស់។

សំឡេង៖”ចំពោះសកម្មភាពនៅក្នុងមន្ទីរពិសោធន៍ក្រសួងសុខាភិបាលបានជំរុញតាមគណៈកម្មការជាតិគណៈកម្មការអន្តរក្រសួងយើងបានបង្កើនសមត្ថភាពនៃការធ្វើតេស្តស្រាវជ្រាវរកមេរោគកូវីដ១៩នេះ គឺយើងមាននៅរាជធានីភ្នំពេញ យើងមាននៅវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ យើងមាននៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលយើងបំពាក់ម៉ាស៊ីនទំនើបៗនិងវិទ្យាស្ថានប៉ាស្ទ័រនិង នៅមន្ទីរពេទ្យខេត្តព្រះសីហនុ យើងបានបង្កើតជាមន្ទីរពេទ្យពិសោធន៍តែមានលទ្ធភាពក្នុងការធ្វើតេស្តរកកូវីដ១៩នេះហើយបានដាក់ឲ្យដំណើរការរួចហើយនៅក្នុងពេលនេះ”។

ឯកឧត្តមបញ្ជាក់ផងដែរថា ការបង្កើតឡើងនៅមន្ទីរពិសោធន៍ថ្មីៗក៏ដូចជាដាក់ឲ្យប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ ដែលហៅថា Rapid Antiquen Test COVID-១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេសនោះដើម្បីគ្រប់គ្រងស្ថានការឲ្យបានល្អប្រសើរពិសេសជួយសម្រួលដល់ក្រុមគ្រូពេទ្យបានស្វែងរកអ្នកវិជ្ជមានកូវីដ១៩ បានលឿនជាងមុន ឆាប់ទទួលបានលទ្ធផលដែលងាយ ស្រួលក្នុងការញែកអ្នកជំងឺដាច់ដោយឡែកកុំឲ្យឆ្លងទៅអ្នកដទៃ៕

 

អត្ថបទដែលជាប់ទាក់ទង