ក្រុមវេជ្ជបណ្ឌិតឥណ្ឌាសង្ឃឹមថានឹងទទួលបានវ៉ាក់សាំង Sputnik V ឆាប់ៗនេះ

​កាលពី​ថ្ងៃ​អង្គារ លោក​វេជ្ជបណ្ឌិត Sandeep Nayar ប្រធាន​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​ជំងឺ​ផ្លូវដង្ហើម​នៅ​មន្ទីរពេទ្យ​ឯកទេស​ជាន់ខ្ពស់​នៃ​ទីក្រុង​ញូវដែលី​បាន​និយាយប្រាប់​សារព័ត៌មាន TASS ថា ក្រុម​វេជ្ជបណ្ឌិត​ឥណ្ឌា​កំពុង​ទន្ទឹង​រងចាំ​ទទួល​វ៉ាក់សាំង Sputnik V របស់​រុស្ស៊ី​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​ ​លោក​បានចង្អុលបង្ហាញ​ថា «​វ៉ាក់សាំង Sputnik V មានការ​សិក្សា​ល្អ និង​មានការ​បម្រុង​ទុក​ល្អ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា​យើង​នឹងមាន​វ៉ាក់សាំង​នេះ​ក្នុងពេល​ឆាប់ៗ​»​។​

​ប្រធាន​ផ្នែក​ត្រួតពិនិត្យ​ឱសថ​របស់​ឥណ្ឌា​បានអនុម័ត​សម្រាប់​ការប្រើប្រាស់​វ៉ាក់សាំង​របស់​រុស្ស៊ី​នេះ​កាលពី​ថ្ងៃទី ១២ ខែមេសា​។ ប្រធាន​មូលនិធិ​វិនិយោគ​ផ្ទាល់​របស់​រុស្ស៊ី លោក Kirill Dmitriev បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ប្រទេស​ឥណ្ឌា​នឹង​ទទួលបាន​កញ្ចប់​វ៉ាក់សាំង Sputnik V ជា​លើកដំបូង​នៅ​ថ្ងៃទី ១ ខែឧសភា​។​

​បច្ចុប្បន្ននេះ ប្រទេស​ឥណ្ឌា​កំពុង​ប្រើប្រាស់​វ៉ាក់សាំង​ការពារ​មេរោគ​ឆ្លង​កូ​វីដ​-១៩ ចំនួន​ពីរ​ប្រភេទ គឺ​វ៉ាក់សាំង Covishield ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន AstraZeneca និង​សាកលវិទ្យាល័យ Oxford និង​វ៉ាក់សាំង Covaxin ដែល​ផលិត​ដោយ​ក្រុមហ៊ុន Bharat Biotech របស់​ប្រទេស​ឥណ្ឌា​៕ (​ប្រភព ក្រសួងព័ត៌មាន)

អត្ថបទដែលជាប់ទាក់ទង