ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណល និងសួរសុខទុក្ខ ព្រមទាំងនាំយកសម្ភារជូនដល់មណ្ឌលចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន បរិបូណ៌ សម្រាប់ទុកប្រើប្រាស់
TNM(ខេត្តកំពង់ឆ្នាំង) ៖ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត និងលោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត បានចុះជួបសំណេះសំណល និងសួរសុខទុក្ខ ព្រមទាំងនាំយកសម្ភារជូនដល់មណ្ឌលចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន បរិបូណ៌ សម្រាប់ទុកប្រើប្រាស់។
មានមតិសំណេះសំណាលក្នុងឱកាសនោះឯកឧត្តម អម សុភា បានមានប្រសាសន៍ទៅកាន់ក្រុមការងារគណៈកម្មការគ្រូពេទ្យមណ្ឌលចត្តាឡីស័ក ដែលកំពុងធ្វើការងារនៅមណ្ឌលចត្តាឡីស័កសូមឱ្យមានការយកចិត្តទុកដាក់នូវអនាម័យ និងរក្សាគម្លាតគ្នាដើម្បីការពារពីជំងឺកូវីដ-១៩ ពិសេសអនុវត្តឱ្យបាននូវវិធានគឺ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ។
សម្ភារដែលឯកឧត្តម និងក្រុមការងារ អញ្ជើញនាំយករួមមាន៖ ម៉ាស់ចំនួន ២៥០០ដុំ, ទឹកបរិសុទ្ធចំនួន ២០កេស, ទឹកក្រូចចំនួន ៥កេស និងថវិកា ចំនួន ១លានរៀល៕