រដ្ឋបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយជាសម្ភារៈពេទ្យ សម្រាប់ប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩​ ក្នុងខេត្ត

TNM(ខេត្តបន្ទាយមានជ័យ) ៖ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ទទួលសម្ភារៈពេទ្យ ដែលជាអំណោយរបស់ ឯកឧត្តម​ ស​ សុខា​ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ និងលោកជំទាវ កែ សួនសុភី សម្រាប់ប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩​ ក្នុងខេត្ត។ ការផ្តល់ជូនសម្ភារៈពេទ្យនេះគឺធ្វើឡើងតាមរយៈប្រធាន និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ
ដែលសម្ភារៈទាំងនោះ រួមមាន៖
-ម៉ាស​ ៥០,០០០ម៉ាស
-អាវពេទ្យ​ ១,២០០អាវ
-មួកពេទ្យ​ ១,២០០មួក៕
អត្ថបទដែលជាប់ទាក់ទង