គំនរឈើក្រុមឈ្មួញគរទុកប្រមាណជា១០០ម៉ែត្រគូបក្នុងចំការកៅស៊ូមួយកន្លែងស្រុកបុរីអូរស្វាយសែនជ័យត្រៀមដឹកចេញទៅលក់នៅតាមគោលដៅបណ្ដាខេត្តនានា ត្រូវអស់លក្ខ សមត្ថកិច្ចចុះបង្រ្កាប
TNM(ខេត្តស្ទឹងត្រែង) ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ គំនរឈើប្រភេទលេខ១និងលេខ២ប្រមាញជា១០០ម៉ែត្រគូបដែលក្រុមឈ្មួញបានប្រមូលទិញរួចស្តុកទុកនភក្នុងចំការកៅស៊ូមួយកន្លែងក្នុងស្រុកបុរីអូរស្វាយសែនជ័យ ដែលគេត្រៀមដឹកតាមរថយន្តយីឌុបចេញ ចេញទៅលក់នៅតាមគោលដៅបណ្ដាខេត្តនានា ត្រូវបានអស់លក្ខ រងការចុះបង្ក្រាបដល់ជំរកលាក់ទុក្ខតែម្តងពីកម្លាំងកងរាជអាវុធហត្ថខេត្ត ដោយសហការ ជាមួយរដ្ឋបាលព្រៃឈើ ខេត្តរួមនិងខាងអាជ្ញាធរស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
ប្រភពពីសមត្ថកិច្ចរួមនិងអាជ្ញាធរមូលដ្ឋាននៅខណៈពេលបង្ក្រាបគំនូរឈើអត់ច្បាប់ខាងលើនោះបានឲ្យដឹងថា គំនរឈើដែលលាក់ទុកក្នុងចំការកៅស៊ូចំណុចខាងលើនោះឃើញថា ជាឈើប្រភេទលេខ១និងលេខ២ មានប្រមាណជាង ១០០ ម៉ែត្រគូប, ស្ថិតនៅក្នុងភូមិរិទ្ធីសែនជ័យ១) ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ នៃខេត្តសឹ្ទងត្រែង ។
ជុំវិញករណីបង្ក្រាបគំនរឈើអត់ច្បាប់នោះដែរ លោក អន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសឹ្ទងត្រែង បានប្រាប់អ្នកសារព័ត៌មានយើង តាមរយ:ទូរស័ព្ទ នៅរសៀលនៅថ្ងៃទី២៦ ខែមេសានេះ ថា ករណីដែលសមត្ថកិច្ចចុះបង្រ្កាបគំនរឈើនៅចំណុចខាងលើ មានខណៈជាទ្រុងទ្រា យធំ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអបសាលាដំបូងខេត្ត បន្ទាប់មកក៏បានឆ្លងយោបល់ទៅលោកអភិបាលខេត្តផងដែរ លោកក៏បញ្ជាឲ្យកម្លាំងសមត្ថកិច្ចនិងជំនាញពាក់ព័ន្ធចុះបង្ក្រាបដល់ទីតាំងតែម្តង ក៏ប៉ុន្តែរហូតមកដល់ពេលនេះ កម្លាំងជំនាញកំពង់បានជួលរថយន្តយីឌុបចំនួន០៦ គ្រឿង ដើម្បីធ្វើការដឹកជញ្ជូនឈើទាំងអស់នោះ យកមករក្សាទុកនៅ កន្លែងខណ្ឌរដ្ឋរបាលព្រៃឈើខេត្ត លោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បន្តថាធ្វើយ៉ាងណាត្រូវសម្រុកដឹកជញ្ជូនឲ្យអស់នៅថ្ងៃនេះ ។
លោក អន ចាន់សុជាតិ នាយខណ្ខរដ្ឋបាលព្រៃឈើខេត្តបានបញ្ជាក់ថា ចំណែកម្ចាស់ឈើត្រូវបានរត់គេចខ្លួន តែទោះជាយ៉ាងណា ម្ចាស់ឈើត្រូវចូលខ្លួនមកដោះស្រាយ កុំថារត់គេចខ្លួនឬអាងខ្នងនៅពីក្រោយ ត្រូវបន្តការស្រាវជ្រាវនិងតាមដានស៉ីបអង្កេតរកម្ចាស់ឈើដែលជាប់ពាក់ព័ន្ធ ដោយទុករយៈពេល ឲ្យគាត់ចំនួន១ខែ ដើម្បីចូលខ្លួនមកដោះស្រាយនិងបង់ផាក់ពិន័យអន្តរការណ៍ទៅតាមច្បាប់រដ្ឋបាលព្រៃឈើ ។ លោកថា បើសិនជាម្ចាស់ឈើមិនព្រមចូលខ្លួនមកបង់ផាក់ពិន័យតាមអន្តរការណ៍នោះទេ និងត្រូវរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
ប្រជាពលរដ្ឋក៏ដូចមន្ត្រីរាជការ ក្នុងខេត្តមានការគ្រាំទ្រទៅនឹងចំណាត់ការរបស់សមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃឈើ អាជ្ញាធរខេត្ត ព្រមទាំងស្រុក ដែលបង្រ្កាបចុះបង្ក្រាបបទល្មើសព្រៃឈើជាទ្រុងទ្រាយធំមានគំនរឈើជាង១០០ ម៉ែត្រគូបខាងលើនោះ។ ពោលគឺពួកគាត់ក៏សំណូមពរដល់អភិបាលខេត្តនិងសមត្ថកិច្ច និងជំនាញពាក់ព័ន្ធ សុំមេត្តាជួយទប់ស្កាត់បទល្មើសធនធានធម្មជាតិបន្តទៀតផង ឃើញថាក្រុមហ៊ុន ដែលមានអាប័ណ្ណមួយចំនួន នៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ នៃខេត្តសឹ្ទងត្រែងធ្វើខុសនឹងលក្ខន្តិកៈមានការប្រមូលទិញឈើកាប់ឈើក្រៅតំបន់ដែលខ្លួនគ្រប់គ្រងបានពីររាជរដ្ឋាភិបាលនោះ។ ហើយក្រុមហ៊ុននោះភាគច្រើនតែគៀងគរប្រជាពលរដ្ឋឲ្យចូលព្រៃអាកាប់ឈើក្រៅតំបន់ រួចមានមេការប្រមូលទិញឈើចូលក្នុងក្រុមហ៊ុនវិញឲ្យទៅជាឈើមានច្បាប់។ គ្រប់មជ្ឈដ្ឋានគេសង្កេតឃើញថា នាប៉ុន្មានឆ្នាំចុងក្រោយនេះមានប្រភេទរថយន្តយីឌុបខ្នាតយក្សបើកចេញពីក្រុមហ៊ុនក្នុងស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងបិទតង់កៅស៊ូឃ្លុំបេជិតឆ្លងកាត់ស្ពានសេកុងស្ទើរៀងរាល់យប់ ៕(ពុទ្ធា ស្ទឹងត្រែង)