ទឹកប្រាក់២ម៉ឺនដុល្លារ តារាជើងចាស់ ហ៊ាង រតនា ជាសប្បុរសជន បាននាំនូវអំណោយជូនដល់ កងកម្លាំងជាសមត្ថកិច្ច តាមគោលដៅនិមួយៗ ដែលកំពុងប្រចាំការក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ តាមបណ្តាខេត្ត រាជធានី ចាប់ពីថ្ងៃនេះ រហូតដល់ខែឧសភា ឆ្នាំនេះ។
កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ជាថ្ងៃដំបូងនៃគម្រោង២ម៉ឺនដុល្លារ របស់ លោក ហ៊ាង រតនា បានប្រគល់នូវសាច់មាន់ចំនួន៣២០គីឡូ និងពងមាន់ចំនួន១០៥០ពង ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាម្ហូបអាហារជូនដល់កម្លាំងប្រចាំការតាមគ្រប់គោលដៅបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។
បើយោងតាមដារាជើងចាស់ ហ៊ាង រតនា នេះបានប្រាប់ទូរទស្សន៍អនឡាញធីអិនអឹម នៅកន្លែងចែកអំណោយនោះថា នេះជាការចូលរួមចំណែកដ៏តូចទេ ជាមួយរាជរដ្ឋាភិបាល ពិសេសគឺកងកម្លាំងដែលជាសមត្ថកិច្ចបានអនុវត្តយ៉ាងម៉ត់ចត់និងចូលរួមទប់ស្កាត់តាមប្រសាសន៍សម្តេចតេជោ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវអនុវត្តតាមការណ៍ណែនាំ ដើម្បីចូលរួមកំចាត់នូវជំងឺកូវិដ១៩នេះ ឱ្យរួចផុតចេញពីប្រទេសកម្ពុជាឆាប់ៗនេះ ហើយអ្វីដែលលោកនិងបន្តចូលរួមបន្ថែមនោះ ប្រជាពលរដ្ឋជាប់តំបន់ក្រហមនានាផងដែរ សូមស្តាប់សម្លេងលោកហ៊ាង រតនា……………………………………..។
ក្នុងឱកាសនោះដែរ លោក ហ៊ាង រតនា ក៏បានថ្លែងនិងកោតសសើរដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជំនួសមុខ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមមាញឹកបម្រើប្រជាពលរដ្ឋមិនខ្លាចនឿយហត់ ចុះល្បាតគ្រប់គោលដៅ ខិតខំ ចូលរួមទប់ស្កាត់ ជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលគួរអោយកត់សំគាល់ សូមស្តាប់សម្លេងលោកហ៊ាង រតនា។
ជាចុងក្រោយ លោក ហ៊ាង រតនា បានសន្យាថា លោកនិងខិតខំចូលរួមបន្តនូវគម្រោងបន្ទាប់ តាមបណ្តា រាជធានីខេត្តនានា ក្នុងរយៈពេលនេះរហូតដល់ខែឧសភា ឆ្នាំ២០២១ ធ្វើយ៉ាងណាអោយដល់ដៃប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយជាបន្ទាន់ ជាពិសេសបងបងកងកម្លាំងដែលជាសមត្ថកិច្ចគ្រប់គោលដៅ តាមបណ្តារាជធានីខេត្ត៕អត្ថបទ ខ្លាខ្មៅ