រដ្ឋបាលខេត្តកណ្តាល សម្រេចយកទីតាំងតំបន់អភិវឌ្ឍន៍ 7NG ជាមណ្ឌលធ្វើចត្តាឡីស័កថ្មី មួយកន្លែងទៀត
TNM(ខេត្តកណ្តាល) ៖ បានសម្រេចយកទីតាំងតំបន់ អភិវឌ្ឍន៍ 7NG ស្តិតនៅឃុំវិហារសួគ៌ ដើម្បីរៀបចំជាមណ្ឌល ធ្វើចត្តាឡីស័កថ្មីមួយកន្លែងទៀត សម្រាប់ប្រជាពលរដ្ឋ កម្មករកម្មការិនី និយោជិត ដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ចំពោះការដែលរដ្ឋបាលខេត្តកណ្តាល សម្រេចយកទីតាំងតំបន់អភិវឌ្ឍន៍ 7NG ជាមណ្ឌលចត្តាឡីស័កថ្មី នាពេលនេះ ក្នុងខណៈពេលដែល ឯកឧត្ដម នុត ពុធដារ៉ា អភិបាលខេត្តរងខេត្តកណ្តាល និងលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល ចុះសិក្សាពិនិត្យ ទីតាំងជាក់ស្តែងនៅតំបន់អភិវឌ្ឍន៍ 7NG កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។
គួរបញ្ជាក់ផងដែរថា នៅទីតាំងតំបន់អភិវឌ្ឍន៍ 7NGនេះ ស្ថិតក្នុងភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទំហំទទឹង ២០ម៉ែត្រ បណ្តោយ ៦០ម៉ែត្រ មានផ្លូវចេញ-ចូល ១៦ម៉ែត្រ មានលក្ខណៈធំទូលាយ បរិយាកាសល្អ ងាយស្រួលរៀបចំមណ្ឌលចត្តាឡីស័ក៕