អ្នកធ្វើដំណើរពីតំបន់ដែលផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ទៅកាន់ខេត្តដទៃ ត្រូវជាប់កាតព្វកិច្ចមួយចំនួន

TNM(ភ្នំពេញ) ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងថា សម្រាប់អ្នកធ្វើដំណើរចេញពីតំបន់ដែលមានផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ទៅកាន់ខេត្តដទៃ ត្រូវ ៖

-យកសំណាក និង ធ្វើចត្តាឡីស័ក ចំពោះអ្នកធ្វើដំណើរដែលវិលត្រឡប់មករស់នៅ ឬ ស្នាក់​នៅរយៈពេលវែង (រយៈពេលចាប់ពី១សប្តាហ៍ឡើងទៅ)

-យកសំណាក និង ត្រូវរាយការណ៍អំពីទីកន្លែងស្នាក់នៅជូនអាជ្ញាធរមានសមត្ថកិច្ច ចំពោះអ្នកធ្វើដំណើរបំពេញការងារ អ្នកធ្វើដំណើរឆ្លងកាត់ ឬ អ្នកធ្វើដំណើរស្នាក់នៅរយៈពេលខ្លី (តិចជាង១សប្តាហ៍)

ថ្លែងតាមបណ្តាញសង្គម Facebook នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នេះ លោក គឹម សន្តិភាព បន្តថា លទ្ធផលនៃការវិភាគរហ័សរកមេរោគកូវីដ-១៩ ដែលអនុវត្តនៅក្នុងភូមិសាស្រ្តនៃខេត្តមួយ មានសុពលភាពសម្រាប់ភូមិសាស្រ្តនៃខេត្តដទៃ នៅក្នុងថ្ងៃតែមួយ ។ នេះបើយោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលលេខ០២ សណន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ៕

អត្ថបទដែលជាប់ទាក់ទង