អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យការរៀបចំទីតាំងអគារសម្រាប់ប្រើប្រាស់ជាកន្លែងរៀបចំព្យាបាលជំងឺកូវីដ១៩
TNM(ខេត្តបន្ទាយមានជ័យ) ៖ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរក្រុង កងកម្លាំង បានចាត់ចែងរៀបចំទីតាំងអគារភោជនីយដ្ឋានមួយកន្លែងឲ្យទៅជាកន្លែងសម្រាកព្យាបាល អ្នកជំងឺកូវីដ១៩។
គួរបញ្ជាក់ថា ម្ចាស់ភោជនីយដ្ឋាន តាំង ប៊ុនហេង នៅក្រុងប៉ោយប៉ែត បានផ្តល់អគារជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ សំរាប់បង្កើតជាទីកន្លែង សំរាកព្យាបាលអ្នកមានជម្ងឺ Covid-19 ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សូមអរគុណនូវទឹកចិត្តដ៏ប្រពៃរបស់ម្ចាស់ភោជនីយដ្ឋាន តាំង ប៊ុនហេង និងក្រុមគ្រួសារ ដែលបានផ្តល់ទីតាំងដ៏ធំទូលាយ និងល្អនេះដើម្បីរួមចណែកជាមួយអាជ្ញាធរខេត្ត ថើម្បីដោះស្រាយបញ្ហាកូវីដ១៩៕