ឯកឧត្តម ឧកញ៉ា ប៉ែន នួន និងក្រុមការងារ បានអញ្ជើញទៅខេត្តកំពតចែកអំណោយជាច្រើនកន្លែងជូនដល់អភិបាលស្រុកឈូក និងលោកមេឃុំ ព្រមទាំងកងកម្លាំងជាសមត្ថកិច្ចនិងប្រជាពលរដ្ឋក្នុង មូលដ្ឋាន កាលពីថ្ងៃទី២៣ ខែមេសា ម្សិលម៉ិញនេះ ដែលចំណាយអស់ទឹកប្រាក់ជិត៣ម៉ឺនដុល្លារ
កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា ប៉ែន នួន បានអញ្ជើញទៅសូរសុខទុក្ខលោក ខៀវ រិទ្ធិភ៏ណ្ឌជាអភិបាលស្រុកឈូក និងកងកម្លាំងជាសមត្ថកិច្ច ព្រមទាំងបាននាំនូវអំណោយដ៏ថ្លៃថ្លាពី ឯកឧត្តម ឧកញ៉ា ប៉ែន នួន ប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំកំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង ដើម្បីចូលរួម អនុវត្តវិធានការ ៣កុំ ៣ការពារ និងចូលរួមចំណែក ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ ដូចជាអង្ករ៤០បាវ មី៧០កេស ម៉ាស់ជាច្រើនកេសធំៗ ជាលើកទី២ តាមការសំណូមពររបស់លោកអភិបាលស្រុក ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។
ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម ឧកញ៉ា ប៉ែន នួន ក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលថ្នាក់ដឹកនាំគ្រប់លំដាប់ ហើយសូមឱ្យមន្រ្តីថ្នាក់ស្រុកនិងកងកម្លាំងដែលជាសមត្ថកិច្ចមេត្តាចូលរួមទប់ស្កាត់តាមប្រសាសន៍សម្តេចតេជោ ទោះក្នុងតម្លៃណាក៏ដោយត្រូវតែអនុវត្តតាមការណ៍ណែនាំ ដើម្បីចូលរួមកំចាត់នូវជំងឺកូវិដ១៩នេះ ឱ្យរួចផុតចេញពីប្រទេសកម្ពុជាឆាប់ៗនេះផងដែរ។
បន្ទាប់មក ឯកឧត្តម ឧកញ៉ា ប៉ែន នួន ក៏បានបន្តដំណើរនាំនូវអំណោយដើម្បីចែកជូនដល់លោកមេឃុំត្រពាំងភ្លាំង ស្ថិតនៅស្រុកឈូកដដែល និងមន្រ្តីកងកម្លាំងដើម្បីជាតម្រូវការក្នុងឃុំចាត់ចែងតាមការគួរ ជាពិសេសចែកជូនទៅដល់ប្រជាពលរដ្ឋដែលកំពុងត្រូវការចាំបាច់ រួមមានអង្ករ៣៥បាវ ម៉ាស់៧០កេសធំ មី៧០កេស ក្នុងទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជា ឃុំត្រពាំងភ្លាំង ដែលជាលើកទី២ផងដែរ ហើយក្នុងឱកាសនេះដែរ លោកមេឃុំត្រពាំងភ្លាំង ក៏បានថ្លែងនិងកោតសសើរដល់ ឯកឧត្តម ឧកញ៉ា ប៉ែន នួន និងក្រុមការងារ នេះជាកាយវិការ និងទឹកចិត្តដ៏ប្រសើរថ្លៃថ្លា ដែលប្រទេសកម្ពុជាយើង ក៏ដូចជាឃុំទាំងមូល ដែលកំពុងតែមានការខ្វះខាត ថែមទាំងខិតខំ ចូលរួមទប់ស្កាត់ ជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលគួរអោយកត់សំគាល់ ហើយក៏ជាតម្រូវការខ្ពស់នូវ
សម្ភារៈទាំងនេះផងដែរ ពិតជាវិសេសវិសាលណាស់ ដែល ឯកឧត្តម ឧកញ៉ា ប៉ែន នួន និងក្រុមការងារដែលបានចំណាយពេលវេលាក្នុងរដូវកាលដ៏មមាញឹកនេះ។ សូមស្តាប់ផ្ទាល់ពីមេឃុំ….
កិច្ចការសង្គមមិនចេះនឿយហត់ ក្នុងថ្ងៃតែមួយ ឯកឧត្តម ឧកញ៉ា ប៉ែន នួន ក៏បន្តទៅភូមិទ្រនាប់ធំ ហៅភូមិថ្លាន់១០០ ប្រជាពលរដ្ឋជាច្រើនគ្រួសារបានលឺ បានដឹងច្បាស់ណាស់រាល់ពេលម្តងៗដែល ឯកឧត្តម ឧកញ៉ា ប៉ែន នួន ជិះឆ្លងកាត់ទឹកដីនេះគឺមិនដែលឱ្យប្រជាជនអស់សង្ឃឹមទេ ពេលនេះ
តំណាងប្រជាពលរដ្ឋជាច្រើនគ្រួសារបានទទួលនូវអំណោយដោយមិននឹកស្មានដល់ដែលត្រូវផ្តល់អំណោយទាំងអស់ដែលនៅលើរថយន្ត រួមមានអង្ករ៦៥បាវ ម៉ាស់៣កេសធំ មី៦០កេស ដើម្បីបន្តយកទៅចែកជូនប្រជាពលរដ្ឋដល់ដៃ តាមយោបល់ ឯកឧត្តម ឧកញ៉ា ប៉ែន នួន ដែលជាម្ចាស់ទាន។
បើយោងតាម ឯកឧត្តម ឧកញ៉ា ប៉ែន នួន បានផ្តល់បទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន TNM នៅកន្លែងចែកអំណោយនោះថា ការចែកអំណោយលើកទី២នេះ ស្ថិតក្នុងស្រុកឈូកត្រូវអស់ទឹកប្រាក់ចំនួនជិត៣ម៉ឺនដុល្លារអាមេរិច សុំស្តាប់សម្លេង…………….។ អត្ថបទ ខ្លាខៅ