អភិបាលខេត្តស្វាយរៀង អញ្ជើញទទួលយកអំណោយពីសប្បុរសជន ឧបត្ថម្ភដល់រដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការងារមនុស្សធម៌

TNM(ខេត្តស្វាយរៀង) ៖ នាព្រឹកថ្ងៃសុក្រទី២៣ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយពីលោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោកស្រី ហេង លីនដា ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភនូវសម្ភារមួយចំនួនដូចជា អង្ករចំនួន៨០បាវ ស្មើនឹង ២.០០០គីឡូក្រាម មី ២៤០កេសតូច ម៉ាស ១៦កេស ស្មើនឹង ៤០.០០០ម៉ាស និងអាល់កុលចំនួន ៨កាន សម្រាប់រដ្ឋបាលខេត្តប្រើប្រាស់ក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការងារមនុស្សធម៌ជួយប្រជាពលរដ្ឋដែលមានការខ្វះខាតដោយសារឥទ្ធិពល នៃការរីករាលដាល នៃជំងឺកូវីដ-១៩។
មានប្រសាសន៍នាឱកាសនោះ​ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ចាប់តាំងពីប្រទេសកម្ពុជា យើងមានវត្តមានជំងឺកូវីដ១៩ ក៏ដូចជាព្រឹត្តិការណ៍សហគមន៍ ​២០កុម្ភៈ​ និងបិទការឆ្លងកាត់ការធ្វេីដំណេីរពីខេត្តមួយទៅខេត្តមួយ​នាពេលបច្ចុប្បន្ន​នេះ​ រដ្ឋបាលខេត្តស្វាយរៀងបាន និងកំពុងខិតខំយកចិត្តទុកដាក់ក្នុងការចូលរួមបង្ការទប់ស្កាត់ការឆ្លង រីករាល​ នៃជំងឺនេះយ៉ាងសកម្ម ជាពិសេសការអនុវត្តនូវសេចក្តី​សម្រេច​ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ​ ហ៊ុន​ សែន​។
ទន្ទឹមនេះ​ កន្លងមករដ្ឋបាលខេត្ត​ បានបង្កើតនូវគណៈកម្មការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ខេត្ត​ ព្រមទាំងបង្កើតនូវក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ក្នុងខេត្ត ដើម្បីមានវិធានការក្នុងការទប់ស្កាត់ការឆ្លងឱ្យបានទាន់ពេលវេលា។
ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងនូវការអរគុណចំពោះលោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោកស្រី ព្រមទាំងក្រុមគ្រួសារ​ ដែលបានចូលរួមបរិច្ចាគនូវអំណោយ មួយចំនួនក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ នាពេលនេះ ដែលសបញ្ជាក់ឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងបរិបទនាពេលបច្ចុប្បន្ន។​
ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តទទួលបាននៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ឲ្យចំគោលដៅក្នុងសកម្មភាពយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក៏ដូចជាការងារមនុស្សធម៌ជាដើម៕
អត្ថបទដែលជាប់ទាក់ទង