លោកផ្កាយ២ ស៊ុំ ពៅ ត្រូវបានឃាត់ខ្លួន ដោយសារលួចដឹកជញ្ជូនជនជាតិចិន២៨នាក់ ផ្គើនសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល

TNM(ស្វាយរៀង) ៖ លោកឧត្តមសេនីយ៍ទោ ស៊ុ ពៅ អនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ ត្រូវបានសមត្ថកិច្ចក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួន ពាក់ព័ន្ធការលួចដឹកជញ្ជូនជនជាតិចិន២៨នាក់ ផ្គើនសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ។

លោក ស៊ុ ពៅ ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង៣៖២០ ទៀបភ្លឺថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅចំណុចសណ្ឋាគារ TTP 1 ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ជុំវិញបញ្ហានេះ តាមរយៈសារសំឡេង , លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេរមភូមិន្ទ ថ្លែងថា «ចំពោះបុគ្គល ស៊ុ ពៅ នេះ ធ្វើទៅតាមផ្លូវច្បាប់ទៅ។ ខ្ញុំមិនយោគយល់មិនអីទៀតទេ ព្រោះនេះមិនគោរពបទបញ្ជា ហើយអនុវត្តល្មើសច្បាប់បាត់ទៅហើយ។ អាហ្នឹងធ្វើទៅតាមហ្នឹងទៅ ធ្វើតាមផ្លូវច្បាប់ទៅ គ្មាននរណាមួយទៅពាំងអ្នកបំពានបទបញ្ជារបស់សម្តេច ខ្ញុំអត់ទទួលទេ»៕

 

អត្ថបទដែលជាប់ទាក់ទង