ប្រធានសសយក ខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋ នៅមណ្ឌលចត្តាឡីស័កទឹកហូត

 TNM(ខេត្តកំពង់ឆ្នាំង) ៖ លោក ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះសួរសុខទុក្ខព្រមទាំងនាំយកសម្ភារ និងថវិកាមួយចំនួនទៅប្រគល់ជូនក្រុមគ្រូពេទ្យ ដែលកំពុងប្រចាំការនៅមណ្ឌលចត្តាឡីស័កទឹកហូត និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅទីនោះ ដើម្បីជួយដោះស្រាយការលំបាកក្នុងគ្រាប្រឈមនឹងវិបត្តិកូវីដ-១៩នេះ។

ឆ្លៀតក្នុងឱកាសនោះ លោក ហេង ពិទូ បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានយកអស់កម្លាំងកាយ ចិត្ត ក្នុងការបំពេញការងារទប់ស្កាត់ បង្ការ ជម្ងឺកូវីដ-១៩ ហើយក៏បានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់់នូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

អំណោយដែលចែកជូននៅពេលនោះមាន អាល់កុល៣០លីត្រ ម៉ាស់៣០ប្រអប់ ទឹកសុទ្ធ២០កេស ទឹកក្រូច១០យួរ(៦០ដបចំណុះ១.៥លីត្រ) សាប៊ូ ៣០ដុំតូច ថវិកាសរុប ១,០០០,០០០រៀល ៕

អត្ថបទដែលជាប់ទាក់ទង