អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស និងថវិកា ពីសាលាគណខេត្ត និងសប្បុរសជនក្នុងខេត្

TNM(ខេត្តកំពង់ចាម) ៖ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត បានអញ្ជើញទទួលគ្រឿងឧបភោគ បរិភោគ ម៉ាស និងថវិកា ពីសាលាគណខេត្ត និងសប្បុរសជនក្នុងខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះព្រះមន្ត្រីសង្ឃខេត្ត និងសប្បុរសជន ដែលផ្តល់ជាគ្រឿងឧបភោគបរិភោគ ម៉ាស និងថវិកា ដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំអាហារសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងចូលរួមការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។ អំណោយទាំងអស់នេះ គឺឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជម្ងឺដ៏កាចសាហាវមួយនេះ កំពុងគម្រាមកំហែងដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោក ជារៀងរាល់ថ្ងៃនោះ។
គួបញ្ជាក់ថា រដ្ឋបាលខេត្ត ទទួលអំណោយពីសប្បុរសជនរួមមាន៖
១-សាលាគណខេត្ត ឧបត្ថម្ភ ទឹកក្រូច ៣០កេស ទឹកសុទ្ធ២០០កេស និង៥០០យួរ
២-លោក គឹម ហេង និងលោកស្រី ឧបត្ថម្ភ មី ២៤កេស ម៉ាស៧៥០០កេស ទឹកសុទ្ធ៥០កេស
៣-លោកស្រី លាង ស្រ៊ី ឧបត្ថម្ភមី ៣០កេស ទឹក៣០កេស ម៉ាស់ ២.៥០០
៤-លោកស្រី ចាន់ គីមហេង ថវិកា២.០០០.០០០រៀល៕
អត្ថបទដែលជាប់ទាក់ទង