កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

សេវាស្នើសុំវិញ្ញាបនបត្រក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ និងរូបវន្តបុគ្គលសិក្សាគម្រោងប្លង់ ចំនួន ៥ករណី ផ្តល់ដោយរដ្ឋបាលកណ្តាលរបស់ក្រសួង ដែលបានស្នើសុំដោយប្រជាពលរដ្ឋម្ចាស់សំណើដោយផ្ទាល់តាមប្រព័ន្ធអនឡាញជាលើកដំបូង ត្រូវបានអនុវត្តដោយជោគជ័យ។

ថ្ងៃនេះ គឺជាជោគជ័យដ៏ធំធេងមួយដែលក្រសួងសម្រេចបាន លើការអនុវត្តការផ្តល់សេវាសាធារណៈ ផ្តល់ដោយរដ្ឋបាលកណ្តាលរបស់ក្រសួង ក្រោយពីបានដាក់ឱ្យអនុវត្តសាកល្បងតាំងខែមេសា ឆ្នាំ២០២៤មក។ ជោគជ័យនេះ បានឆ្លើយតបទៅនឹងអាទិភាពគន្លឹះយុទ្ធសាស្រ្តបញ្ចកោណរបស់រដ្ឋាភិបាលផង រួមចំណែកក្នុងការកសាងរដ្ឋាភិបាលឌីជីថលផង ក៏ដូចជាចូលរួមសម្រេចបាននូវគោលនយោបាយអាទិភាពរបស់ក្រសួង គឺការផ្តល់ “សេវាគាប់ចិត្ត”៕

អត្ថបទដែលជាប់ទាក់ទង